ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ក្មេងទំនើង២នាក់ ​ជិះម៉ូតូ១គ្រឿងយ​កដំបងវ៉ៃ​យុវជន២នាក់​បងប្អូន របួសធ្ងន់ម្នាក់ ស្រាលម្នាក់

ក្មេងទំនើង២នាក់ ​ជិះម៉ូតូ១គ្រឿងយ​កដំបងវ៉ៃ​យុវជន២នាក់​បងប្អូន របួសធ្ងន់ម្នាក់ ស្រាលម្នាក់

បន្ទាយមានជ័យ៖ ក្មេងទំនើង២នាក់ជិះម៉ូតូ១គ្រឿងយកដំបងវ៉ៃយុវជន២នាក់ បងប្អូនរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ហេតុការណ៍នេះកើត​ឡើង យប់ថ្ងៃទី១​៦ ខែធ្នូ ឆ្នាំ២២៤ នៅចំណុចស្តប់ផ្សារកណ្តាល ភូមិផ្សារក​ណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើ​ញហេតុការ​ណ៍បានប្រាប់ថា៖ នៅពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់បងប្អូន ជិះ​ម៉ូតូម​កពី​ដើរលេងដល់ផ្លូវបត់ចូលផ្ទះវិញ ត្រូវក្មេងទំនើង១ក្រុម មាន២នាក់ ជិះម៉ូតូ១គ្រឿងកាន់ដំបង​ដែកទីប វាយទៅលើអ្នកបើកបរចំកញ្ជាំងក បណ្តាលឲ្យដួលម៉ូតូ ហើយចុះវាយថែមទៀត បណ្តាល​ឲ្យជនរងគ្រោះអ្នកបើកបរសន្លប់រងរបួសធ្ងន់ ត្រូវក្រុមសង្គ្រោះបឋមដឹក​យកទៅព្យា​បាលនៅមន្ទីរ​ពេទ្យបង្អែកប៉ោ​យប៉ែត ចំណែកម្នាក់ទៀតរងរបួសស្រាល។

អ្នកឃើញ​ហេតុការណ៍បានបន្តថា៖​ នៅពេលដែលឃើញក្មេងទំនើងវាយគ្នា អ្នកជិតខា​ងស្រែក​ឆោឡោ បង្អើលទើបក្មេងទំនើងជិះម៉ូតូរត់គេចតែម្តង។ តែភ្លាមៗនោះ ឃើញសមត្ថកិច្ចម​កដល់ហើ​យជិះម៉ូតូតា​មចាប់ពីក្រោយ តែចាប់មិនបាន។

កម្លាំងប៉ុស្តិ៍នគរបា​លផ្សារ​កណ្តាលប្រាប់ថា៖ ករណីក្មេងទំនើងវ៉ៃទៅលើយុវជន២នាក់បងប្អូន កម្លាំងជំនាញ​កំពុងធ្វើការស្រាវជ្រាវ ចាប់ដើម្បីមានវិធានការតាមច្បាប់ ហើយករណីអាចជា​រឿងគំនុំទើបតាមវ៉ៃ​ដល់មុខផ្ទះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !