ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

កិច្ចប្រជុំបូកសរុបវឌ្ឍនៈ​ភាពកា​រងារឆ្នាំ២០២៤ និង​អនុវត្តផែនកា​រសកម្មភាពថវិ​កាឆ្នាំ២០២៥ របស់​សាខាកាកបា​ទក្រហម​ខេត្តបន្ទាយមានជ័យ

កិច្ចប្រជុំបូកសរុបវឌ្ឍនៈ​ភាពកា​រងារឆ្នាំ២០២៤ និង​អនុវត្តផែនកា​រសកម្មភាពថវិ​កាឆ្នាំ២០២៥ របស់​សាខាកាកបា​ទក្រហម​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈ​កម្មាធិការសា​ខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានដឹកនាំ​កិច្ចប្រជុំបូក​សរុបវឌ្ឍនៈភាពការងារឆ្នាំ២០២៤ និងអនុ​វត្តផែនកា​រសកម្មភា​ពថវិកាឆ្នាំ២០២៥ រ​បស់សាខាកា​កបាទក្រហមខេត្ត ដោយមានកា​រចូលរួម​ពី អស់លោ​ក លោកស្រី សមាជិកសាខា និងក្រុមមន្ត្រីប្រត្តិបត័សាខា។ក្នុងកិច្ចប្រជុំ​នាឱកាសនេះ​ផងដែរ អស់​លោក លោកស្រី ​សមាជិក​ក្រុមប្រត្តិបត័ បាន​ធ្វើការលើ​កឡើងផ្អែកតា​មល​ទ្ធភាពកៀងគរ ចំណូលប្រចាំឆ្នាំរបស់​សាខាកាកបាទក្រហមខេត្ត និងអនុវត្តយោង​តាមយុទ្ធសា​ស្ត្រ ២០២១២០៣០ របស់កាកបាទក្រហមកម្ពុជា សាខាបានរៀបចំផែនការសកម្មភាព និងថវិ​កាស្របតាមវិ​ស័យអាទិភាព គឺ វិស័យអាទិភាព​ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការ​ប្រែប្រួលអាកាសធាតុ​ វិស័យអាទិភាពសុខភាព និ​ងការថែទាំសុខភាពក្នុងសហគមន៍ វិស័យអា​ទិភាពការ​លើកកម្ពស់​គោលការគ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិ​ភាពការអ​ភិវឌ្ឍន៍ស្ថាប័​នជាដើម។

ឯកឧត្តម ​អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមខេត្ត បានកោតសរសើ​រដោយ​ស្មោះចំ​ពោះ សមាជិក សមាជិកា ក្រុមមន្ត្រីប្រត្តិបត័សាខា រយៈកន្លងមកក៏ដូចជាបច្ចុប្បន្ន បានខិ​តខំបំ​ពេញការងារស្នូលរបស់ខ្លួនទទួលបានជោគជ័យ ជាពិសេ​សលើវិស័​យជាអាទិភា​ពចំបងជាង​គេគឺ វិស័យមនុស្សធម៌ ទីណាមានប្រជាពលរដ្ឋក្រលំបាក ទទួលរងគ្រោះ ងាយរងគ្រោះនោះ គឺមាន​កាកបាទក្រហម​ចុះជួយជានិច្ច ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

ឯកឧត្តម ​អ៊ុំ​ រាត្រី បានបន្តថា ចំពោះការកៀងគរចំណូ​លប្រចាំឆ្នាំរបស់សាខាកា​កបាទក្រហម​ខេត្ត​បន្ទាយមានជ័​យ ជារៀងរាល់ឆ្នាំថវិកាទាំងអស់ដែលយើងទទួលបានពី សប្បុរសជន យើងបាន​ធ្វើការចាយវា​យមានការសន្សំសំចៃខ្ពស់ សកម្មភាពមនុស្សធម៌ គឺចំគោលដៅក្នុងនោះ សកម្មភាពរ​បស់សាខា​កាកបាទក្រហម គឺដើរទន្ទឹមគ្នាជាមួយរាជរដ្ឋាភិបាលជានិច្ច ក្នុងនោះសកម្មភា​ពចម្បងដែ​លបានអនុវត្តនឹង​ធ្វើសកម្មភាពរួមមាន ការងារត្រៀមឆ្លើយតបគ្រោះមហន្តរាយ ការឆ្លើយតប​គ្រោះមហន្តរាយ ការ​ងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារសុខភាពសហគមន៍ ការងារប​ណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម លើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងលើកកម្ព​ស់វប្បធម៌អហឹង្សា។ល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !