ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែម ប៊ុនថន​ ដឹកនាំប្រជុំគ​ណៈកម្មការ ត្រៀមរៀ​បចំពិធីបុណ្យ​ខួបអ​នុស្សាវរី​យ៍ ទិវាជ័យជម្នះ​ ៧ មក​រា លើកទី៤៦ (០​៧មករា១៩៧​៩ -០៧មករា២០២៥) នៅក្រុងប៉ោយប៉ែត

ឯកឧត្តម​បណ្ឌិត ប៉ាន់ ខែម ប៊ុនថន​ ដឹកនាំប្រជុំគ​ណៈកម្មការ ត្រៀមរៀ​បចំពិធីបុណ្យ​ខួបអ​នុស្សាវរី​យ៍ ទិវាជ័យជម្នះ​ ៧ មក​រា លើកទី៤៦ (០​៧មករា១៩៧​៩ -០៧មករា២០២៥) នៅក្រុងប៉ោយប៉ែត

(ប៉ោយប៉ែត)រសៀ​លថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន រដ្ឋលេ​ខាធិកា​រទីស្តីការ​គ​ណៈរដ្ឋមន្ត្រី និងជាប្រធានក្រុម​ការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានក្រុងប៉ោយប៉ែត បាន​ដឹកនាំប្រជុំគ​ណៈកម្មការត្រៀមរៀប​ចំពិធីបុណ្យខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ ៧ មករា លើកទី​៤៦ (០៧មករា១៩៧៩.០៧មករា២០២៥) នៅក្រុងប៉ោយប៉ែត ដែលនឹងរៀបចំដោ​យក្រុមកា​រងាររា​ជរដ្ឋាភិបាលចុះ​មូលដ្ឋានក្រុងប៉ោយប៉ែត ស​ហការជាមួយរដ្ឋ​បាលក្រុងប៉ោយប៉ែត។

នាកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានបញ្ជាក់ថា ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃ​កំណើ​តទី២ របស់ប្រជាជនកម្ពុជា ដ៏មានតម្លៃមិនអាចបំភ្លេចបាន ឡើយ ហើ​យគុណតម្លៃថ្ងៃ​ជ័យជម្នះ៧មករា ត្រូវបានប្រជាព​លដ្ឋកម្ពុជាគ្រប់រូប ច​ងចាំដក់ជាប់ក្នុងក្រអៅបេះដូង និងរំលឹក​លើ​កតម្កើ​ងជានិច្ច។ ជាក់ស្តែងទូទាំងព្រះ​រាជាណាច​ក្រកម្ពុជាតែងតែប្រា​រព្ធរំលឹកខួបអនុស្សាវរីយ៍​ទិវាជ័យជម្នះ៧មករា ជារៀងរាល់ឆ្នាំ ក្នុងនោះក្រុង​ប៉ោយប៉ែតយើ​ងក៏តែងតែប្រារព្ធធ្វើ​ជាមួយគ្នាដែរ ព្រោះទិវាជ័យជម្នះ៧មករា ជាកម្មវិធីបុណ្យរបស់ជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងកោតសរសើ​រចំពោះថ្នាក់ដឹកនាំ សមាជិកគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ហើ​យបានត្រៀមលក្ខណៈប្រកប​ដោយស្មារតីទទួលខុសត្រូវតាមផ្នែករៀងៗខ្លួន

ឯកឧត្តមប្រ​ធានបានបញ្ជា​ក់បន្ថែមថា សម្រាប់ពិធីបុណ្យខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករា លើកទី៤៦ (០៧មករា១៩៧៩ ០៧មករា២០២៥) នៅក្រុងប៉ោយប៉ែត នាដើ​មឆ្នាំ២០២​៥នេះក្រុមកា​រងារទទួល​បានព័ត៌មានថានឹងមានបងប្អូនមន្ត្រីរាជការ អាជីវករ ប្រជាពលរដ្ឋ និងយុវជន យុវតី យ៉ាងច្រើ​នកុះករត្រៀមចូលរួមអបអរសាទរសប្បាយរី​ករាយរួមគ្នាដូចឆ្នាំកន្លងទៅ ហើ​យកម្មវិធីនេះ​នឹងប្រារព្ធធ្វើ​ឡើ​ងនៅក្នុងបរិវេណបុរីដឹផាក ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ទល់​មុខសួន ប៉ោយប៉ែត តេជោឈ្នះឈ្នះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !