ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកវេទិកា​ការផ្សព្វផ្សាយ​ ពិគ្រោះយោ​បល់ នៅ​​ក្នុងស្រុក​ព្រះនេត្រព្រះ

ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកវេទិកា​ការផ្សព្វផ្សាយ​ ពិគ្រោះយោ​បល់ នៅ​​ក្នុងស្រុក​ព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖​ រដ្ឋបាលខេត្តបន្ទាយមានជ័​យ​ នៅរសៀលថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២៤​បានរៀប​ចំវេទិកា​ផ្សព្វផ្សាយ​និងពិគ្រោះយោ​បល់រប​ស់ក្រុមប្រឹក្សាខេត្ត​ នៃអាណត្តិទីបួន​ ដែលបាន​ប្រារព្ធធ្វើ​នៅស្រុកព្រះ​នេត្រព្រះក្នុង​គោល​បំណ​ងនៃវេទិកាផ្សព្វផ្សាយ​ពិគ្រោះ ប្រឹក្សាខេត្តនា​ពេលនេះគឺកា​រផ្តល់ព័ត៌​មានដល់ប្រជាព​លរដ្ឋអំពីសមិទ្ធផ​លនា​នាដែលក្រុមប្រឹក្សាសម្រេ​ចបាននាពេលកន្លងនិង​បញ្ហាប្រឈម បញ្ហាមួយចំនួនទៀតគឺជា​ការទទួល​យកនូវ​មតិមហាជនក៏ដូចជា​សំណូម​ពររបស់​ប្រជា​ពលរដ្ឋដើម្បីពិភាក្សានិង​ឆ្លើយតប​ដោះស្រាយនូ​វបញ្ហាប្រឈ​មកង្វល់និង​សំណូមពរផ្សេងៗធ្វើយ៉ាង​ណាលើកកម្ពស់ នៃការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋាន។ បន្ទា​ប់ពីស្ដា​ប់ន័យខ្លឹមសារ​ នៃរបាយការណ៍លទ្ធផលសំខាន់ៗ​ របស់រដ្ឋបាលខេត្តដែលលើកឡើងដោយ​ លោក​ លី​ សុវណ្ណារិទ្ធអភិបាលខេត្តស្តីទី​ សមាជិកស​មាជិកាអង្គវេទិកា​បានចូលរួមម​តិយោបល់ដោ​យបានលើក​ឡើងនូវបញ្ហា​សំណូមពរ ក្ដីកង្វល់ចំនួន២៨​ បញ្ហាសំណូម​ពរក្នុង​នោះរួមមា​នការងារអ​ភិវឌ្ឍន៍មូលដ្ឋានមានដប់១​៨សំណូមពរនិងកា​រងារផ្សេងៗ​ ចំនួន១០ បញ្ហាប្រឈមសំណូមពរ​ ក្នុងនោះ​អង្គវេទិកាមាន​លោក​ ឃូ​ ពៅ​ អភិបាលស្រុកព្រះនេត្រព្រះ​ អស់លោក​ លោកស្រីប្រធាន អនុប្រធានមន្ទីរ​ អង្គ​ភាពពាក់ព័ន្ធបា​នឡើងធ្វើការបំភ្លឺដោយ​ផ្ទាល់មាត់ចំពោះបញ្ហា​ដែលបានកើ​តឡើងដោយ​អង្គភាព​ជំនាញក៏បានដោះស្រាយ​និងអនុវត្តតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានមួយ​ផ្នែកធំចំពោះ​បញ្ហាមួយចំនួ​ននឹងបន្ត​ដោះស្រាយ​នៅពេលក្រោយទៀត

លោក​ លី​ សុវណ្ណរិទ្ធិ​ អភិបាលខេត្តស្ដីទី​ និងឯកឧត្តម​ ប្លែក​ វារី​ ប្រធានក្រុមប្រឹក្សាខេត្ត​បានមានប្រ​សាសន៍ថា ខេត្តនឹងយកទៅពិនិត្យពិចារ​ណាឆ្លើយតបដើម្បីលើកក​ម្ពស់ជីវភាពរស់នៅរប​ស់ប្រជាព​លរដ្ឋនៅ​ក្នុងខេត្តជាពិ​សេសលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅថ្នាក់មូលដ្ឋានលើ​ការចូលរួមរប​ស់ប្រ​ជាពលរដ្ឋនិងអង្គភាពសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឲ្យបានកាន់តែប្រសើរ​នៅក្នុងគោលបំ​ណងពង្រឹងនូវយន្តការតម្លាភាពគណនេយ្យភាព ផ្តល់សេវាជូនដល់ប្រជាពលរដ្ឋប្រកប​ដោយគុ​ណធម៌​ សុជីវធម៌​ យុត្តិធម៌​ ព្រមទាំងពង្រឹងឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​ នូវគោលការ​ណ៍អភិវឌ្ឍតា​មបែបប្រជា​ធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ឯកឧត្តមបានបន្តថា​ តាមគោល​ការណ៍អភិ​វឌ្ឍតាមបែបប្រ​ជាធិបតេយ្យជាតិសំខាន់២ចំនួន៨​ ទី១ភាពជាតំណាងសាធារណ ២សមត្ថភាពមូ​លដ្ឋាន៣ការ​ពិគ្រោះយោបល់និងការចូលរួម​ ៤ការឆ្លើយតបនឹង​គណនេយ្យ​ភាព​ ទី៥ការលើក​កម្ពស់គុណភាពនៃជីវិតនៅក្នុងមូលដ្ឋានទី៦ការលើកស្ទួយសមធម៌​ ទី៧តម្លាភាពនិងសុចរិតភាព​ ទី៨វិធានការប្រឆាំងអំពើពុករលួយនិងការរំលោភអំណាច។ ជាចុងក្រោយ​ ឯកឧត្ដម​ ប្លែក​ វារី​ បានធ្វើការលើ​កឡើងផងដែរថាពិតមែនតែអង្គភាពវេទិកាផ្សព្វផ្សាយ​និងពិគ្រោះយោ​បល់នេះ​ថ្ងៃនេះ​នៅមាន​សេសសល់បញ្ហាប្រឈមឬក៏សំណួរសំណូមពរមួយចំនួនដែលពុំបានលើក​ឡើងឬក៏ជួប​ប្រទះ នាពេលខា​ងមុខ ប្រជាពលរដ្ឋយើងក្ដី​ សង្គមស៊ីវិលក្ដី​ មានពេលវេលានិងឱកា​សគ្រប់គ្រាន់​ក្នុងការលើកឡើងជូនក្រុមប្រឹក្សារដ្ឋបា​លក្រុងស្រុកឃុំ សង្កាត់ដែល​នៅកៀក​ជិតអស់​លោកលោកស្រីនិងប្រជាពលរដ្ឋស្រាប់​ ដើម្បីដាក់ជូនឲ្យក្រុមប្រឹក្សាខេត្ត​ និងរដ្ឋបាលខេត្ត​ រកវិធាន​ការឆ្លើយតប ដោះស្រាយជូន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !