ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារមជ្ឈមណ្ឌ​លសិក្សា​ពេញមួយ​ជីវិតក្រុងប៉ោយប៉ែត

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារមជ្ឈមណ្ឌ​លសិក្សា​ពេញមួយ​ជីវិតក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត នៅថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាគីឡូម៉ែត្រ៤ ក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ចែម សំបូរ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត បានរាយការណ៍ថា៖ អគារមជ្ឈមណ្ឌល​ពេញមួយជីវិត១ខ្នងនេះ មានទំហំ៦គុណ១២ម៉ែត្រ ដែលចំណាយទឹកប្រាក់ប្រមា​ណ៧ម៉ឺនដុល្លារអាមេរិក ដែលបន្ទប់នីមួយបំពាក់ដោយម៉ាស៊ីនត្រជាក់ ជាជំនួយរបស់ប្រជាជនជប៉ុន តាមរយៈអង្គការកុមារឥតព្រំដែនអន្តរជាតិ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ និងលើកទឹកចិ​ត្តដល់​ក្មួយៗយុវ​ជនឲ្យចូលសិក្សាជំនាញ វិជ្ជាជីវៈបច្ចេកទេស ដែលខ្លួនពេញចិត្ត នៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌល ដើម្បីពង្រឹងនូវសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ទៅថ្ងៃអនាគត់ ក្នុងនោះចំពោះសិស្សក្រីក្រ សម្តេច​ធិប​តីក៏បានជួយឧបត្ថម្ភជាថវិកាប្រចាំខែដើម្បីជួយសម្រួលក្នុងការចំណាយប្រចាំផងដែរ។

លោក អភិបាលក្រុង បញ្ជាក់ថា៖  អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នងនេះ គឺជាសមទ្ធិផ​លថ្មីមួ​យ​ទៀត សម្រាប់ក្រុងប៉ោយប៉ែត ដើម្បីបំរើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ឱកា​សដល់ក្មួយៗជាយុវជនដែលប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ និងក្មួយៗដែលពុំទាន់​មានការងារធ្វើ​អាច​ចូលមកសិក្សានៅទីនេះបានដោយមិនបាច់បង់ប្រាក់។

ជាមួយគ្នានេះដែរ លោក អភិបាលក្រុងប៉ោយប៉ែត សូមផ្តាំផ្ញើដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សជួយថែរក្សាសំអាតអនាម័យ និងថែរក្សាអគារមួយខ្នងនេះ ឲ្យបានគង់វង្សយូ​រអង្វែងផង និងសំណូមពរដល់ម្ចាស់ជំនួយ ជួយបំពាក់គ្រឿងបរិក្ខាបច្ចេក​ទេសទំនើបឲ្យបានគ្រប់​គ្រាន់សំរាប់ជាទុនក្នុងការសិក្សាស្រាវជ្រាវ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !