ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អាជ្ញាធ​រក្រុងប៉ោយប៉ែត បន្តសកម្មភាពជួសជុ​លផ្លូវគ្រោះថ្មមិចប្រវែង៣០០០ម៉ែត្រ សម្រួលដ​ល់​ការធ្វើ​ដំណើរឡើងវិញដែលរងការខូចខាតនៅរដូវវស្សា

អាជ្ញាធ​រក្រុងប៉ោយប៉ែត បន្តសកម្មភាពជួសជុ​លផ្លូវគ្រោះថ្មមិចប្រវែង៣០០០ម៉ែត្រ សម្រួលដ​ល់​ការធ្វើ​ដំណើរឡើងវិញដែលរងការខូចខាតនៅរដូវវស្សា

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែ​តបន្តសកម្មភាពជួសជុលផ្លូវគ្រោះថ្មមិចប្រវែង៣០០០ម៉ែត្រ សម្រួលដល់ការ​ធ្វើដំណើរឡើងវិញដែលរងការខូចខាតនៅរដូវវស្សា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅតា​មផ្លូវជាស៊ីម ក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះ​ពិនិត្យឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបា​លក្រុងប៉ោយប៉ែត អភិបាលរង ចៅសង្កាត់ អាជ្ញាធរ​ភូមិចុះពិនិត្យ​សកម្មភា​ពគ្រឿងចក្រ​ចុះជួសជុលផ្លូវខូចខាតនៅផ្លូវជាស៊ីម ឡើងវិញដើម្បីសម្រួល​ជូនប្រជាព​លរដ្ឋងាយ​ស្រួលប្រើប្រាស់ឡើងវិញ។

ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមាន​ប្រសាសន៍ថា៖ បន្ទាប់ពីខែវស្សាកន្លងផុតទៅ អាជ្ញាធ​រក្រុង សង្កាត់នៅនៅក្នុង មូលដ្ឋានក្រុងប៉ោយប៉ែត សម្រុកជួសជុលផ្លូវខូច​ខាតជូនប្រជា​ពលរដ្ឋឲ្យ​ប្រើប្រាស់ឡើងវិញ ទាំងផ្លូវបេតុង ផ្លូវគ្រួសថ្មមិច នៅតាមភូមិឋានដោយមិនបង្អង់ទុកយូរនោះទេ ដោះស្រាយ​សម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ភ្លាមៗ។

ឯកឧត្តមបណ្ឌិ​តបញ្ជាក់ថា៖ រាល់បញ្ហាដែលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទាំងការសំណូម​ពរ និងមិនបានសំណូមពរ ក្នុងនាមឯកឧត្តមជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល​ចុះជួយមូល​ដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារ បានសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរនៅមូ​លដ្ឋានក្រុង​ប៉ោយប៉ែត ចុះដោះស្រាយទុក្ខលំបាកក៏ដូចជាក្តីកង្វល់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងបន្តការងារអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតឲ្យកាន់តែល្អប្រសើរឡើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !