ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះណែនាំប្រជាពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសង ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ

កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះណែនាំប្រជាពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសង ក្នុងភូមិសាស្ត្រ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ដោយអនុវត្តតាមបទសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ បទបញ្ជរបស់អគ្គស្នងការនគរបាលជាតិ បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំងនគរបាល ចុះផ្សព្វផ្សាយពីសារាចរណែនាំលេខ: ០៧២ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដល់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជន ចំណតរថយន្ត ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្នុងភូមិសង្កាត់អូរអំបិល សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចំនួន៦ ទីតាំង ក្នុងនោះទីតាំងទី១/-រង្វង់មូលព្រះម៉ែគ្រប់លក្ខណ៏,២/-បេនឡានចាស់,៣/-ផ្សារសិរីសោភ័ណ , ៤/-ផ្សារចំការគរ ,៥/-ផ្សារអូរអំបិល, ៦/-សួនច្បារមានជ័យ ។ ជាមួយគ្នានោះដែរ ក៏បានផ្សព្វផ្សាយដល់អ្នកបើកបររថយន្ត និងម៉ូតូកង់ឥណ្ឌា(ផាសាប់) ដែលមានបិទឡូហ្គោផ្សព្វផ្សាយល្បែងស៊ីសងនិងបានធ្វើការណែនាំឲ្យពួកគាត់បកចេញ មាន ម៉ូតូកង់បីឥណ្ឌា(ផាស្អាប់)ចំនួន១៨គ្រឿង។

 

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងនគរបាលយើងបន្តធ្វើដូចភ្លៀងរលឹម និងធ្វើទូទាំងខេត្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !