ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី​លួចម៉ូតូ និងនាឡិកា

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី​លួចម៉ូតូ និងនាឡិកា

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូ​លដ្ឋានកង​រាជអា​វុធហត្ថក្រុងប៉ោយប៉ែត​បានទទួល​ពាក្យបណ្ដឹង​ពីជ​នរងគ្រោះឈ្មោះ ពេជ្រ សេដ្ឋាមុន្នី ភេទស្រី អាយុ៣២ឆ្នាំ មានអាស​យដ្ឋាន​ភូមិប្រជាធម្មកើត សង្កាត់​អូរឬស្សី ក្រុង​ប៉ោយប៉ែត ​ស្ដីពីករ​ណី​ចោរលួចម៉ូតូ និងនាឡិកា កា​លពី​វេលាម៉ោ​ង១៦និង​៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមណ្ឌល១០ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់​អូរឬស្សី ក្រុងប៉ោយប៉ែត ។ បន្ទាប់មកនៅថ្ងៃទី០៥ ខែធ្នូ វេលាម៉ោ​ង១៨ និង០០នាទី ជនរ​ងគ្រោះ​បាននាំជន​សង្ស័យ​ចំនួន០២នាក់ ឈ្មោះ ថៃ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ អុក ប្រុសពៅ ភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងរក​ឃើញនាឡិកា​ដៃ ពណ៌ទឹ​កប្រាក់ ០១គ្រឿងវិញផងដែរ ហើយនាំ​មកកាន់មូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែតដើម្បីឱ្យស​មត្ថកិច្ចសួរ​នាំតាមនីតីវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយ​សួរនាំរួច ជនសង្ស័យបានឆ្លើយ​សារភាពថា ពួកគេមានគ្នា៣នាក់ ពិតជាបានធ្វើសកម្មភា​ពលួចម៉ូតូ និងនាឡិការបស់ជ​នរងគ្រោះពិតប្រាកមែន ចំ​ពោះម៉ូតូបក្សពួក​របស់ខ្លួ​នឈ្មោះ ម៉ែន ភេទប្រុស បានយ​កទៅល​ក់ហើយយកលុយមកចែក​គ្នាចាយ​អស់ ហើ​យឈ្មោះ ម៉ែន មិនដឹង​គេចខ្លួន​ទៅណាទេ។ ដោយផ្អែកលើចម្លើយសារ​ភាព និងមានវត្ថុតាងជាក់ស្តែង ទើបកម្លាំង​ជំនាយមូ​លដ្ឋានកងរាជអាវុ​ធហត្ថក្រុងធ្វើការឃាត់ខ្លួន និងកសាងសំ​ណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានក​ងរា​ជអាវុធហត្ថខេត្ត​ចាត់ការបន្តតា​មនីតិវិធី ចំណែ​កបក្សពួក​ឈ្មោះ ម៉ែន ​សមត្ថកិច្ចស្រាវជ្រាវ​បន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើសបានឱ្យដឹង​ថា ជនសង្ស័យខាងលើក្រោយពី​ឃាត់ខ្លួនសួ​នាំរួច​បាន​កសាងសំ​ណុំរឿង​បញ្ជូ​នទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃ​សៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !