ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កិច្ចប្រជុំ​ពិភាក្សា​ រវាង​មន្ត្រី​ស្ដាប័ន​ ពាក់ព័ន្ធ​ ជាមួយប្រតិភូ​ធនាគារ​ អភិវឌ្ឍន៍​អា​ស៊ី នៃគម្រោង​កម្មវិធី​វិនិ​យោគ​ភាពធន​ ប្រែសម្រួល​អាកាសធាតុ

កិច្ចប្រជុំ​ពិភាក្សា​ រវាង​មន្ត្រី​ស្ដាប័ន​ ពាក់ព័ន្ធ​ ជាមួយប្រតិភូ​ធនាគារ​  អភិវឌ្ឍន៍​អា​ស៊ី នៃគម្រោង​កម្មវិធី​វិនិ​យោគ​ភាពធន​ ប្រែសម្រួល​អាកាសធាតុ

ខេត្តបន្ទាយមានជ័យ៖លោក​ ឃ្លោក​ នួយ​ អភិបាលរង ខេត្ត​បន្ទាយមានជ័យ នារសៀលថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០២៤​ បានដឹកនាំ​កិច្ចប្រជុំពិភាក្សាជា​មួយប្រតិភូ​ ធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី​ ADB នៃគម្រោង​កម្មវិធីវិនិ​យោគ​ ភាពធន់​ នឹងបម្រែបម្រួលអា​កាសធាតុ​ និង​សុវត្ថិភាព​ទីក្រុងរួមមាន​ ក្រុង​ សេរីសោ​ភ័ណក្រុង​ប៉ោយប៉ែ​តនិងស្រុកម​ង្គលបូរីពិធីនេះបានធ្វើឡើងនៅមន្ទីរ​សាធា​រណការនិងដឹ​កជញ្ជូ​ន​ខេត្តបន្ទាយមានជ័យក្នុង​គោ​លបំណ​ងពិនិត្យគ្រប់គ្រងរចនាសម្ព័ន្ធរប​ស់រដ្ឋបាល​ខេត្តរដ្ឋបា​លស្រុក ​ក្រុង អង្គភាព។

លោក​ អូវឹន​ ភីលីប​ ដែល​ជាតំណាងធ​នាគារអភិវឌ្ឍន៍អាស៊ី​អេ.ឌី.ប៊ីADB បានលើក​ឡើងជាសំ​ណួរ​ថា តើរចនា​សម្ព័ន្ធទាំង​អស់នៅក្នុងក្រុង​គោលដៅ​ដែល​យើងកំ​ពុងតែសាងសង់ស្ថាបនា តើ​ការគ្រប់គ្រង​បែបណា​ ឲ្យមានប្រសិទ្ធភាព​ ហើយចំ​ពោះផែន​ការអង្គភាព​ ការជំរុញបែបណា​ ដើម្បី​ឲ្យមា​នលំនឹង​ និង ប្រសិទ្ធភាព​ចំពោះកា​រគ្រប់គ្រងថវិកា​ចំណូលចំណាយ​មានលក្ខណៈបែបណាតើ​មានតម្រូវការ​ចាំបាច់ណាខ្លះសម្រាប់រៀប​ចំផែនការថវិកាឲ្យបាន​ត្រឹមត្រូវ

លោកបន្តថា​ យើងសង្កេតឃើញ​នាពេលបច្ចុប្បន្ននេះការបម្រែបម្រួល​អាកាសធាតុគឺជាបញ្ហាដែល​យើងត្រូវចូលរួម​ដោះស្រាយក្នុងឆ្នាំ២០២​៧​-​២០២៨​ យើងនឹងវិនិ​យោគប្រព័ន្ធ​ទឹកកខ្វក់​ និងទី​លាន​ចាក់សំរា​មភ្លើងបំភ្លឺក្នុង​ទីប្រជុំជននិ​ងទប់ស្កាត់រំដោះ​ទឹកជំនន់។ លោកបញ្ជាក់បន្ថែមទៀតថា​ ចំណុចសំ​ខាន់នៃកិច្ចប្រជុំពិភាក្សា​នៅថ្ងៃនេះផ្តោតសំខា​ន់ទៅលើទី១ ​បម្រែបម្រួ​លអាកាស​ធាតុនេះ​ព័ន្ធនឹ​ងភាព​ធន់​ ពង្រឹង​សមត្ថ​ភាព និងគ្រោះ​ធម្មជាតិផ្សេងៗនិងការ​ប្រើប្រាស់​ដីធ្លីគឺជា​ផែនកា​រកត្តាសំខាន់។ ទី២​ គ្រោងរៀបចំ​អាងប្រព្រឹត្តកម្មទឹ​កកខ្វក់ទីលានចាក់សំរាមនិងវិធានកា​រកា​រពារគ្រោះ​ទឹកជំនន់​ជាក់ស្ដែ​ងអេ.ឌី.ប៊ីADB បានជួយដល់ខេត្តមួយចំនួនរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និ​ងកំពង់ឆ្នាំង រចនាសម្ព័ន្ធដែ​លបានកើតឡើងហើយ​នោះគឺពុំបានថែទាំ ហេតុនេះគឺជា​បញ្ហាអ្វីដែលបាន​កើតមាន​រួចមកហើ​យគឺសំខាន់ឲ្យមានដំ​ណើរការនិងការចូលរួមថែទាំ​ជាប្រចាំ

លោក​ ឃ្លោក​ នួយ អភិបាលរង ខេត្ត​ បានថ្លែងនូវអំណរគុណចំពោះធនាគារអភិវឌ្ឍន៍​ អាស៊ីអេឌីប៊ី​ ADB ដែលបានរៀបចំសហការ ជួយដល់ប្រជាជនកម្ពុជា​ពិសេសជួយដល់ហេដ្ឋារ​ចនាសម្ព័ន្ធនានានិ​ងជួយ គ្រោះធម្មជា​តិផ្សេងៗលោកអភិបាលរងខេត្តបានបន្ថែមថា សម្រាប់ខេត្តបន្ទាយមា​នជ័យៈរយៈកាលកន្លង​មកបញ្ហាទឹកជំ​នន់ជន់លិច​ស្ទើររៀងរាល់ឆ្នាំហើយដល់ពេ​លរដូវប្រាំង​គឺមានកា​រខ្វះទឹកប្រើប្រាស់​ ទៅវិញ។ ហើ​យក៏បាន​សំណូមពរ​ដល់អេ.ឌី.ប៊ីADB សុំជួយស្ថាប​នាការស្ដារ​ស្ទឹង បឹងអូរប្រឡាយ ធ្វើសំណង់ស្ទាក់ទឹក​តាមបណ្តាស្ទឹង និ​ងព្រែកផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !