ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធី​សំណេះសំណាល​ជាមួយ​ ក្រុមការងារ​ មន្ត្រី​រាជការ​ នៃ​ មន្ទីរព័ត៏មាន​ ខេត្តបន្ទាយមានជ័យ​

ពិធី​សំណេះសំណាល​ជាមួយ​ ក្រុមការងារ​ មន្ត្រី​រាជការ​ នៃ​ មន្ទីរព័ត៏មាន​ ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ​៖ឯកឧត្ដម ពៅ​ ផនសំណាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន​ តំណាងដ៏​ខ្ពង់ខ្ពស់ឯ​កឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំ​ណេះសំណា​លជាមួយ​មន្ត្រីរាជការ នៃមន្ទីរព័ត៌​មានខេត្តបន្ទាយមានជ័យ​នាចុង​សប្ដាហ៍​ នៅមន្ទីរព័ត៌មានខេត្ត។

លោក​ សេក សុខុម​ ប្រធានមន្ទីរព័ត៌មានខេត្ត​បានលើកឡើងថាពេលបច្ចុប្បន្ននេះ​ថ្នាក់ដឹកនាំ​មន្ទីរនិងមន្ត្រី​ក្រោមឱវាទ​នៃមន្ទីរព័​ត៌មាន​ទាំងអស់​បានខិតខំបំពេញតួនា​ទីភារកិច្ចរបស់​ខ្លួនដោ​យទទួលខុសត្រូវរៀងៗខ្លួន​ ពិសេសមន្ត្រីចុះយកព័ត៌​មាន អ្នកផលិត បាន​​ខិតខំ​បំពេញកា​រងារតាម​វិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មានពិត មិនលម្អៀង បានផ្សព្វផ្សាយ​តាមទូរទស្សន៍ តាមបណ្ដា​ញសង្គម​ហ្វេសប៊ុកផេក និងទូរទស្សន៍ខេត្ត​ និងវិទ្យុខេត្ត រួមជាមួយការិ​យាល័​យអាកាប៉េនិង​ផេក​មន្ទីរព័ត៌មា​នផងដែរ​។

នាឱកាសនោះឯកឧត្ដម ពៅ​ ផនសំណាង បាន​មានប្រសាសន៍ផ្តាំផ្ញើសា​កសួរសុខទុក្ខពី​សំណាក់ឯក​ឧត្តម នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​ក្នុងនីតិកាលទី៧ នៃរដ្ឋសភា​ក្រសួងព័ត៌មាន​លំដាប់ទី៥ ដែលមាន​សារសំខាន់របស់ក្រសួង ស្ថាប័នទាំងអស់ក្នុងប្រទេសកម្ពុជា ហើយអញ្ចឹងឲ្យមន្ទីររបស់​ យើ​ងខ្លាំង មាន​សក្ដានុពល គឺតម្រូវឲ្យថ្នាក់​ដឹកនាំមន្ត្រីមាន​សាមគ្គីភាពផ្ទៃក្នុង​ឲ្យបានល្អប្រសើរ រួម​សហការជាមួយស្ថាប័នពា​ក់ព័ន្ធឲ្យជាគ្រួសារតែមួយ ​ព័ត៌មាន មានភាពរីក​ចម្រើន ។ឯកឧត្តមបន្តថា យើងជាស្ថាប​និកព័ត៌មាន អ្នកផ្សព្វផ្សាយព័ត៌មានធ្វើយ៉ាងណា​គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ មិន​លម្អៀងគោរពវិន័​យមានសីលធម៌ល្អ ​គោរពពេល​វេលា មានតម្លាភា​ពនិងបំពេញភា​រៈកិច្ច​មានប្រសិទ្ធ​ភាព តែអ្វីដែលយើ​ងខិតខំបំពេញ​ការងារ​ហើយ​បើគ្មានរ​បាយការណ៍ច្បាស់​លាស់ គឺស្មើនឹងមិ​នបាន​ធ្វើ ដូច្នេះ​ចុងក្រោ​យ​ឯកឧត្តមបានផ្ដាំផ្ញើដ​ល់ថ្នាក់ដឹក​នាំមន្ត្រីរាជការ ត្រូវគោ​រពតួនា​ទីភារកិច្ចរ​បស់ខ្លួនឲ្យ​បានខ្ជាប់ខ្ជួន លើកកម្ពស់​សង្គមប្រកប​ដោយសីលធម៌​ ដូចនេះ​យើងជាអ្នកព័ត៌​មានត្រូវឆ្លើយ​តបជូនប្រជាពល​រដ្ឋឲ្យបានគ្រប់ជ្រុង​ជ្រោយ​និងទាន់ពេលវេ​លាដូចប្រសា​សន៍ឯកឧត្តម ខៀវ កញ្ញារិទ្ធ​ អតីតរ រដ្ឋ​មន្ត្រីក្រសួងព័​ត៌មានបាន​លើកឡើងថាមនុស្ស​ចាស់​ស្គាល់ផ្លូវក្មេង​ដើ​រលឿនក្នុងឱកាសនោះដែរឯ​កឧត្តមបាន​ប្រគល់នូវស​ម្ភារៈមួយ​ចំនួនដ​ល់មន្ត្រីព័ត៌មា​នខេត្តផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !