ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ ការអនុវត្ត​ពិធី​ សារម៉ុង​ រ៉េ​ អាល់​ ស្តីពី​សា​រធាតុ​បំផ្លាញ​ ស្រទាប់​អូស្សូន​ នៅ​កម្ពុជា

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ ការអនុវត្ត​ពិធី​ សារម៉ុង​ រ៉េ​ អាល់​ ស្តីពី​សា​រធាតុ​បំផ្លាញ​ ស្រទាប់​អូស្សូន​ នៅ​កម្ពុជា

(បន្ទាយមានជ័យ)៖យើងទាំងអស់គ្នា​ គួរយល់ដឹង​ និងចូលរួមយ៉ាងសកម្ម​ នៅក្នុងកិច្ចគាំ​ពារបរិស្ថាន​ចូលរួមកា​ត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន​ និង​ការពារផ្ទៃមេឃពណ៌ខៀវ​ ផ្ទៃមេឃគ្មានឧ​ស្ម័នពុល។លោក​ យ៉ាំ​ ណារិទ្ធ​ អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថា​ន ថ្លែងបែបនេះក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សា​យកា​រអនុវត្តពិធី​ សារម៉ុង​រ៉េអាល់ស្ដីពី​សារធាតុបំផ្លាញស្រទាប់អូហ្សូន​ នៃកម្ពុជា​ដែ​លរៀប​ចំឡើង​ដោយក្រសួងបរិស្ថាន សហការជាមួយមន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​នាព្រឹកថ្ងៃទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ដោយមានការចូលរួមពីមន្ត្រីមន្ទីរអង្គភា​ពពាក់ព័ន្ធ សិប្បកម្ម​ ម៉ាស៊ីនត្រជាក់​នៅក្នុង​ខេត្ត។

លោក​ ផៃ​ សុភី​ អនុប្រធានមន្ទីរបរិស្ថាន​ខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា​ ការប្រជុំផ្សព្វផ្សាយនៅ​ថ្ងៃនេះគឺជាការអះអា​ងបញ្ជាក់ផងដែ​រថា​ យើងទាំងអស់គ្នា​ ចូលរួមរៀបចំអនុវត្តឲ្យកាន់តែមាន​ការគាំទ្របរិស្ថាន​ ការអភិរក្សធនធានធ​ម្មជាតិ​ ដើម្បីឆ្លើយតបនូវគោលនយោបាយ​ បញ្ចកោណ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ និងបំផុសច​លនាអប់រំកាយយល់ដឹង​ ឲ្យបានទូលំទូលាយ​ ដូចយើងទាំង​អស់គ្នាបានស្វែង​យល់តាម​រយៈបទបង្ហាញរប​ស់ក្រសួង​បរិស្ថាន​ គឺយើងជាប្រទេសកំ​ពុងអភិវឌ្ឍ​ន៍មា​នគោលដៅលុប​បំបាត់សារធាតុ​ HCFC ដែលបំផ្លាញស្រទាប់​អូហ្សូនឲ្យ​បាន100%​ក្នុងឆ្នាំ2030​។ លោក​ យ៉ាំ ណារិទ្ធ​ ដែលជា​អនុប្រធា​ននាយកដ្ឋានក្រសួងបរិស្ថានបានមានប្រសាសន៍ថា​ កន្លងម​ករាជរដ្ឋាភិបាលកម្ពុជា​ បានអនុវត្តសារាចរលេខ០១​ ស.រ​ ចុះថ្ងៃទី០២​ ខែមករាឆ្នាំ២០២០​ ស្ដីពីវិធាន​ការទប់ស្កាត់កាត់បន្ថយការបំពុលខ្យល់សាធារណៈដើម្បីគ្រប់គ្រងទីតាំងប្រភព ខ្យល់​ឲ្យបា​នកាន់​តែប្រសើរសម្រាប់ធានានូវសុវត្ថិភាពនិងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទៅ​ នោះរាជរដ្ឋា​ភិបា​លបានធ្វើការ​ណែនាំដល់ក្រសួងស្ថាប័នពាក់​ព័ន្ធត្រូវអនុវត្តនូវវិ​ធានការនេះ​ធ្វើកា​រផ្សព្វផ្សាយ​ ឱ្យបានផុលផុសរួមមានការការពារទប់​ស្កាត់បញ្ហាភ្លើងឆេះព្រៃ​ ការដុតសំណល់រឹងសំរាម​ នៅតាម ទីចំហ​ ឬតា​មទីសាធារណៈនិងការឆេះតាមទីលានចាក់សំរាម​ អប់រំប្រជាពលរដ្ឋឲ្យចូ​លរួមថែរក្សាប្រ​ពៃណីដាំដើមឈើរុក្ខជាតិបៃតង​ និងអប់រំប្រជាពលរដ្ឋឲ្យចូលរួមកាត់បន្ថយ​ ការប្រើប្រាស់យា​នយន្តចា​ស់​ៗនាំឲ្យមានការបញ្ចេញផ្សែងខ្មៅច្រើននៅក្នុងបរិយាកាស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !