ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធី​ប្រកាសតែងតាំងគណ:សង្ឃ​ វត្តសុភមង្គល​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ

ពិធី​ប្រកាសតែងតាំងគណ:សង្ឃ​ វត្តសុភមង្គល​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ព្រះសាមណៈញានណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ព្រះមេត្តិញ្ញាណ ប៉ាត សុគន្ធ ព្រះអនុគុណក្រុងសិរីសោភ័ណ និងលោក យឹម សំណាង​ អភិបាលរង ខេត្តបន្ទាយមានជ័យ​  បាននិមន្តនិងអញ្ជើញជាធិបតីភាព​ក្នុងពិធីប្រកាសតែងតាំងព្រះសង្ឃវត្តសុភមង្គល​ សង្កាត់​អូរអំបិល​ ក្នុងក្រុងសិរីសោភ័ណនាព្រឹកថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៤។

បន្ទាប់ពីគណៈអធិបតីបាន​ ប្រគេនប្រគល់លិខិតតែងតាំងថ្មី​ ព្រះចៅអធិការវត្តដែលបានតែងតាំង បានប្ដេជ្ញាចិត្តខ្ពស់រួមសាមគ្គីផ្ទៃក្នុង​ គ្មានអធិករណ៍កើតឡើង​ រក្សាតម្លៃនៃព្រះពុទ្ធសាសនា​ មានគណនេយ្យភាពនិងតម្លាភាពនិងប្រសិទ្ធភាពខ្ពស់។

ព្រះមេត្តិញ្ញាណ​ ប៉ាត​ សុគន្ធ​ និងព្រះសមណៈញាណណាប់​ ម៉ឺន​ ព្រះអង្គបានមានសង្ឃដីកាថា​ ការតែងតាំង​ គណះសង្ឃ​វត្ត​ គឺបានធ្វើការជ្រើសរើស​ ដោយការយកចិត្តទុកដាក់​ ជាបុគ្គល​ ដែលមានសមត្ថភាពខ្ពស់អាចដឹកនាំគ្រប់គ្រងទីវត្តអារាមបានយ៉ាងល្អប្រសើរ​ មិនមែនចាប់ដាក់បក្ខពួកនិយមនោះឡើយ។ សំខាន់គឺភាពអត់ធន់ម៉ត់ចត់​ ហើយបើយើងដឹកនាំពុំបានល្អនោះទេអាចនាំមុខលើភាពមិនល្អ​ អាប់ឱនដល់ព្រះពុទ្ធសាសនា ។ អ៊ីចឹងមានន័យថាឈើខ្លឹមដែលបានមកហើយ​ ត្រូវកែច្នៃដុសខាត់ធ្វើយ៉ាងណា​ឲ្យបានល្អប្រ​សើរ​ជាងត្រូវពង្រឹងការងារទំនាក់ទំនងជាមួយអាជ្ញាធរគោរពច្បាប់បញ្ជីស្នាមចំណូលចំណាយសាង​សង់អ្វីៗ​ ត្រូវពិគ្រោះពិភាក្សាឲ្យបានម៉ត់ចត់​ កុំសំរេចចិត្តតែម្នាក់ឯង​ ក្រែងមានបញ្ហាកើត បញ្ជៀស​ ឲ្យបាននូវអធិករណ៍​ ទំនុកបម្រុង​ សមណ:សិស្ស​ ឲ្យបានសិក្សារៀនសូត្រ។

លោក​ យឹម​ សំណាង​ អភិបាល​រងខេត្ត​ បានមានប្រសាសន៍ថា​ ពុទ្ធ​សាសនា​  ជាប្រភព​ផ្តល់នូវ​ គុណតម្លៃ​ ដ៏សំខាន់​ ដែលមាន​ ឥទ្ធិពល​លេី​ របបនយោបាយ​ ច្បាប់​ វប្បធម៌​  ប្រពៃណី​ ទំនៀម​ទម្លាប់​ ហេីយ​ ការប្រតិបត្តិសាសនា​ តែងមានទាក់ទង​ ននិងប្រពៃណី​  ទំនៀមទម្លាប់​ វប្បធម៌​របស់ជាតិ​ ដែលជា​ អត្តសញ្ញាណ​ និង​ គុណតម្លៃ​រួម ដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គម​ ធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាព​ សមរម្យនិងមានលក្ខណៈ​ប្រហាក់ប្រហែល​គ្នាអាចរស់​នៅជាមួយគ្នាប្រកបដោយសុខដុមរមនា​ ដូចនេះ​ គណ:សង្ឃវត្ត​ ពិតជាមានភាព ចាំបាច់​ ក្នុងកា​រគ្រប់​គ្រងដឹកនាំ​ ត្រូវមើលឃើញពីគុណតម្លៃ​ ប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យ​ គោរពច្បាប់អាច​លើក​កម្ពស់សីលធម៌​ គុណធម៌ជួយឲ្យសង្គមមានសាមគ្គីធម៌​ សុខដុមរមនា​ សន្តិភាព​ និងការ​អភិវឌ្ឍប្រក​បដោយចីរភាព។ ចុងបញ្ចប់គណ:អធិបតីពុទ្ធបរិស័ទ​ បានស្រោចស្រព​ សុគន្ធ​វារី​  ដល់គណ:ស​ង្ឃដែលត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !