ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធីបើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៤​ និង​២០២៥​ នៅ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ស្រុក​អូររាំងឪ

ពិធីបើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៤​ និង​២០២៥​ នៅ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ស្រុក​អូររាំងឪ

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជា​អធិបតីបើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៤​ និង​២០២៥​ នៅ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ស្ថិត​នៅភូមិ​ទួលស្លែង​ ឃុំចក​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃ​អង្គារ​ ៥កើត​ ខែ​កត្តិក​ ឆ្នាំ​រោង​ ឆស័ក​ ព..២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ និង​មាន​ការចូលរួម​ពីសំណាក់​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ នៃ​គណៈ​អភិបាល​ខេត្ត​ លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​ លោក​ លោកស្រី​ អភិបាល​រងស្រុក​អូររាំងឪ​ ក្រុម​ប្រឹក្សា​ឃុំ​ សមាជិក​ក្រុម​ការងារ​ឃុំ​ លោកគ្រូ​ នាយក​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​នៃវិទ្យាល័យហេង​ សំរិន​ ចក​ ចំនួន​ប្រមាណជា​ង​ ១១០០នាក់។

ក្នុង​ឱកាស​បេីក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ នៃ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បាន​ពាំនាំ​នូវ​មតិ​ផ្ដាំផ្ញើ​សួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជូន​ចំពោះ​អង្គពិធី​ និង​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ នៃ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ។

ឈ្លៀត​ក្នុងពិធី​បេីក​បវេសនកាល​នាឱកាសនេះ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​អាន​នូវ​ សារលិខិត​របស់​ សម្ដេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ សម្រាប់​ការបើកបវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៤​ ២០២៥​ ផងដែរ។

ជាថ្មី​ម្ដងទៀត​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បានសម្ដែង​នូវ​សេចក្តី​កោតសរសើរ​ ចំពោះ​ លោក​គ្រូ​ អ្នកគ្រូ​ និង​ សិស្សានុសិស្ស​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ដែល​បាន​ខិតខំ​សិក្សា​ និង​បាន​ប្រឡង​យក​នូវ​ជ័យលាភី​និទ្ទេស​ A ចំនួន​ ០៧រូប​ និងនិទ្ទេស​ B ចំនួន​ ២១រូប​ ជូន​លោកគ្រូ​ អ្នកគ្រូ​ ជាពិសេស​សាលាវិទ្យា​ល័យ​ ហេង​ សំរិន​ ចក​ ជាទី​មោទនៈ​ ក្នុង​ឆ្នាំ​សិក្សា​២០២៣២០២៤

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !