ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធក​រណីហិង្សាដោយចេតនា(ទៅវិញទៅមក)

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធក​រណីហិង្សាដោយចេតនា(ទៅវិញទៅមក)

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង០​២និង៣០​នាទីរំលងអាធ្រាតុ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ករណីហិង្សាដោ​យចេតនា ដែលប្រព្រឹត្តនៅចំណុច​សួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោ​ភ័ណ បង្កឡើង​ដោយក្រុមក្មេងទំនើង០២ក្រុមប្រដាប់ដោយ​កាំបិត បានដេញកាប់គ្នាទៅ​វិញទៅម​កនោះ​ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង បានចុះដល់ក​ន្លែងកើតហេតុ កំណត់មុខសញ្ញាជន​សង្ស័យ រហូតដល់វេលាម៉ោង០៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១​៦ឆ្នាំ និង២ឈ្មោះ ស៊ាត សុខអាន(វីត) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូ​រអំបិល ក្រុង​សិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងមាន៖ កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន០១ដើម, ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមាន​ជ័យ1Q-5​238 ចំនួន០១គ្រឿង, ទូរសព្ទ ម៉ាកVIVO ពណ៍ទឹកសមុទ្រ ចំនួន០១គ្រឿង ហើយនាំ​ទៅ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិ​រីសោភ័ណ សួរនាំតាមនីតិវិធី ព្រមទាំងបា​នធ្វើតេស្តទឹ​កនោមរ​កឃើញ​មានសារធាតុញៀនផងដែរ។ចំណែកបក្ខពួក និងក្រុមម្ខាងទៀត​ដែលបានគេចខ្លួន​កម្លាំងកំពុងស្រាវជ្រាវបន្ត។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើ​យសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើក្រុមម្ខាងទៀតពិតប្រាកដមែន។ ដោយ​សារតែពួកគេតែងតែឌឺដងដាក់ក្រុមរបស់ខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតា​ងជាក់ស្តែង កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បាន​កសាងសំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋាន​កងរាជ​អាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាប​បទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹក​ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !