ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ប្រទះឃើញសាកសពជនជាតិចិនអណ្ដែតទឹកនៅអាងទឹកអូខៃដន ចងភ្ជាប់ដុំដែក សង្ស័យករណីឃាត្តកម្ម

ប្រទះឃើញសាកសពជនជាតិចិនអណ្ដែតទឹកនៅអាងទឹកអូខៃដន ចងភ្ជាប់ដុំដែក សង្ស័យករណីឃាត្តកម្ម

(បន្ទាយមានជ័យ) បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញសាកសពអណ្ដែតទឹកនៅអាងទឹកអូខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានសភាពហើមជាំ និងមានចងភ្ញាប់នឹងដុំដែកចំនួន០២ដុំទម្ងន់២០គីឡូក្រាម បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង០៦ និង០០នាទីព្រឹក

ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីបាត់ខ្លួន២ថ្ងៃមកនោះ ។

 

ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងទទួលបានព័ត៌មានមកថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ប្រពន្ធជនរងគ្រោះឈ្មោះ ទូច កញ្ញា ហៅហេង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានដាក់ពាក្យបណ្តឹងទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្ដីពីករណីបាត់ប្ដីឈ្មោះ ជឹង ហ័រកាង ហៅខាង អាយុ៣១ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

 

ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២៩ ខែតុលា ប្ដីរបស់ខ្លួនខាងលើបានជិះរថយន្តម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ផ្លាកលេខ ភ្នំពេញ 2BA 8553 ចំនួន០១គ្រឿង ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមកនៅវេលាម៉ោង០១ និង១០នាទី ឆ្លងចូលថ្ងៃទី៣០ ខែតុលា ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនវិញក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។

 

ក្រោយពីទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញកងរាជហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៥ និង០០នាទី ថ្ងៃទី៣១ ខែតុលា នៅចំណុចបុរីខេអ៉ិន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្រទះឃើញរថយន្តជនរងគ្រោះខាងលើបានផ្លុងចោល និងបានដោះផ្លាកលេខចេញ។ ភ្លាមនោះកម្លាំងបានឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខេអ៉ិនប្រទះឃើញថា កាលពីវេលាម៉ោង០១ និង២០នាទី ថ្ងៃទី៣០ ខែតុលា មានរថយន្តចំនួន០១គ្រឿងម៉ាក Hyundai Starex ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តខាងលើយកមកផ្លុងចោលនៅក្នុងបុរី រួចក៏បានចេញពីបុរីបាត់ដំណឹងតែម្ដង។

 

ចំពោះរថយន្តជនរងគ្រោះខាងលើកម្លាំងបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រូលនីតិវិធីដោយឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបាននាំយករថយន្តខាងលើទៅ រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

 

រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៦ និង០០នាទីព្រឹក ទើបកម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកនៅអាងទឹកអូខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឲ។ ភ្លាមនោះកម្លាំងក៏បានទៅដល់កន្លែងកើតហេតុប្រទះឃើញថាសាកសពនោះជាសពជនរងគ្រោះខាងលើ មានសភាពហើមជាំ និងមានចងភ្ញាប់ដោយដុំដែកចំនួន០២ដុំទម្ងន់២០គីឡូក្រាម។

បច្ចុប្បន្នសាកសពកម្លាំងជំនាញកំពុងធ្វើ កោសល្យវិច័យ ចំណែកជនសង្ស័យកំពុងធ្វើការស្រាវជ្រាបន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !