ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ម៉ូតូនិងម៉ូតូ បុកគ្នាបណ្តាកល​ឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល០៣នាក់ នៅក្រុងអ​រិយក្សត្រ

ម៉ូតូនិងម៉ូតូ បុកគ្នាបណ្តាកល​ឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល០៣នាក់ នៅក្រុងអ​រិយក្សត្រ

ខេត្តកណ្តាល៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាល​​​​​​​​​​​​​​​​​​​​​ឲ្យមនុស្សម្នាក់ស្លាប់ ពេលបញ្ជូន​ទៅដល់មន្ទីរពេទ្យ និងមនុស្សប្រុសស្រី០៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល រីឯ​ម៉ូតូរងការខូចខាតទាំ​ង០២គ្រឿង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០​នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិ អរិយក្សត្រ សង្កាត់/ក្រុង​អរិយក្សត្រ ខេត្តកណ្តាល។

លោកវរសេនីយ៏ទោ រស់ ដាលីន អធិការនគរបាលក្រុងអរិយក្សត្រ បាន​ឲ្យ​ដឹងថា មុនពេលកើត​ហេតុ​មាន​ម៉ូតូ០១គ្រឿង HONDA Scoopy ពណ៌ ស លាយ ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1KW-5802 បើកប​រដោយឈ្មោះ ពៅ ស្រីពេជ្រ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបារាជ សង្កាត់ ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (របួសស្រាល) និងអ្នករួមដំណើរ០១នាក់ ឈ្មោះ ទ្រី សុវិចិត្រា ភេទប្រុសអាយុ ១៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (របួសធ្ងន់នៅពេលបញ្ជូនដល់​មន្ទីពេទ្យភ្នំពេញបានស្លាប់) បើកបរពីលិច ទៅកើត លុះ​មកដល់កន្លែងកើ​តហេតុក៏បានបត់​ឆ្វេងនៅ​លើទ្រូងផ្លូវ​ស្របពេលនោះក៏មានម៉ូតូមួ​យគ្រឿងម៉ាក Honda Dream C125 ពណ៌ ខ្មៅ ពាក់ស្លា​កលេខ ពោធិសាត់1N-2135  ដែលកំ​ពុង​បើកបរក្នុងទិសដៅ​ស្របគ្នាបាន​បុកចំពាក់កណ្តាលតែ​ម្តង ។អ្នកបើកបរឈ្មោះ អ៊ុក មករា ភេទប្រុស អាយុ ១៩ឆ្នាំ (របួសធ្ងន់)មានទីលំនៅភូមិខ្សាច់ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងអ្នករួមដំ​ណើរចំនួន០១នាក់ ឈ្មោះ វឿង សុខម៉េង ភេទប្រុស អាយុ១៧ ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិសង្កាត់ជាមួយគ្នា ។

លោកបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញធ្វើការ​វាស់វែងរួច មធ្យោបាយដែលពាក់ព័ន្ធ​ ត្រូវ​បានយក​មក​រក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគ​របាលរដ្ឋបា​លអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនិតីវិធី ។ចំណែកសព បានប្រគល់​ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !