ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ប្រជុំបូកសរុបលទ្ធផលកិច្ចប្រ​តិបត្តិការប្រចាំ​ខែតុលា និងលើកទិស​ដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០​២៤ និងផ្សព្វផ្សាយផែ​នការការពា​រសន្តិ​សុខ សុវត្ថិភាព ក្នុងឱ​កាសអបអរពិធីបុណ្យអុំទូក អក​អំបុក សំពះព្រះខែ

ប្រជុំបូកសរុបលទ្ធផលកិច្ចប្រ​តិបត្តិការប្រចាំ​ខែតុលា និងលើកទិស​ដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០​២៤ និងផ្សព្វផ្សាយផែ​នការការពា​រសន្តិ​សុខ សុវត្ថិភាព ក្នុងឱ​កាសអបអរពិធីបុណ្យអុំទូក អក​អំបុក សំពះព្រះខែ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តប​ន្ទា​យមា​នជ័យ​ នៅព្រឹកថ្ងៃទី២​៤ ខែតុ​លា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីដឹកនាំកិ​ច្ចប្រជុំបូកសរុប​លទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្ត ខែវិច្ឆិការ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពា​រសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ និងការតាំងពិពណ៌ភូមិមួយផលិត​ផលមួយ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:ចំនួន៥ រួមមា​ន៖១ប្រជុំបូកសរុប​លទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែ​តុលា និងលើកទិសដៅបន្តសម្រាប់អនុ​វត្តខែវិច្ឆិការ ឆ្នាំ២០២៤ ។ ២ផ្សព្វ​ផ្សាយផែនការកា​រពារសន្តិ​សុខ សុវត្ថិភាព ក្នុងឱកាសអបអ​រពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំ​ងពិពណ៌ភូមិមួយ​ផលិតផ​លមួយ ។ ៣ផ្សព្វផ្សាយផែនការស្តីពីការ​ពង្រឹងវិធានការ រក្សា សន្តិសុខជាតិ និងសណ្តាប់​ធ្នាប់សង្គម ។ ៤ផ្សព្វផ្សាយផែផែនការសកម្មភាពរយះពេល៥ឆ្នាំ ។​៥សេចក្តីណែនាំផ្សេងៗ។

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែ​ងនូវការកោ​តស​រសើរនិងវាយតម្លៃខ្ពស់ចំ​ពោះកិច្ចខិតខំ​ប្រឹងប្រែងរបស់​លោក លោកស្រី គ្រប់ផែនជំនាញ និង អង្គភាពចំណុះស្នងការដ្ឋាន​នគរបាល​ខេត្តទាំងអស់ រហូតបានលទ្ធផលគួរ​ជាទីមោទនៈ និងបានជម្រុញដល់គ្រប់ផែនជំនាញ និងផ្នែក​ពាក់ព័ន្ធទាំង​អស់ត្រូវប្រឹងប្រែងបន្តទៀតរិះរកគ្រប់មធ្យោ​បាយ ដើម្បីឲ្យអង្គភាពរប​ស់យើងកាន់តែ​មានវឌ្ឍនភាពរីកច​ម្រើនបន្ថែមទៀត

ទន្ទឹមគ្នានោះ លោកឧត្តមសេ​នីយ៍ទោ ស្នងការ ក៏បា​នដាក់ចេញនូវផែនការ និងជម្រុញដល់ក​ងកម្លាំងនគរបាល​គ្រប់អង្គភាពចំ​​ណុះទាំងអស់ត្រូវ ក្នុងនោះ ៖ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ពង្រឹងផ្សផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពង្រឹងផ្សព្វផ្សាយ​ច្បាប់ចរាចរ​ណ៍ផ្លូវគោក និងផលប៉ះពាល់អំពីគ្រឿងញៀន ពង្រឹងការងារស្នូល ការប្រចាំបញ្ជា ការយាមល្បាត ត្រួតពិនិត្យ ការចាត់តាំង អវត្តន៍ ពង្រឹងការថែរក្សា ការកសាង អភិឌ្ឍន៍ជំរំបន្ទាយ ការដាំដុះ និង​ចិញ្ចឹមសត្វ ពង្រឹងគ្រប់គ្រងចំណូល សំណាកស្រុក និងការស្នាក់នៅរបស់ជនបរទេស ពង្រឹងប​ណ្តុះបណ្តាលបន្ថែម មន្ត្រីនគរបាលលើចំណេះ ជំនាញពត៌មានវិទ្យា (Digital) –ពង្រឹងការងារ ការផ្តល់សេ​វាសាធារណះ និងឆ្លើយតបសំណូមពរប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ចស្ថាស្ថាប័នពាក់ព័ន្ធ ទាំងក្នុងខេត្តនិងតាម​ព្រំដែន ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !