ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោ​យខុសច្បាប់នូវគ្រឿងញៀន ត្រូវឣាវុធ​ហត្ថចាប់ខ្លួនបញ្ជូនតុលាការ

ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោ​យខុសច្បាប់នូវគ្រឿងញៀន ត្រូវឣាវុធ​ហត្ថចាប់ខ្លួនបញ្ជូនតុលាការ

(បន្ទាយមានជ័យ ) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័​ត៌មានពីសន្តិ​សុខ ករណីរ​ក្សាទុក និងប្រើប្រាស់ដោ​យខុសច្បាប់នូវគ្រឿងញៀន នៅចំណុចភូមិក្បាលស្ពាន១ សង្កា​ត់អូរ​ជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ។ ភ្លាមនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​កា​រមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ ហើយ​ធ្វើការ​ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ វ៉ាឈីរ៉ាវីត ហុងសិរិ (WACHIRAVIT HONGSIRI)  ហៅ វីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិថៃ និងធ្វើកា​រឆែកឆេរលើខ្លួ​នរកឃើញ​មានវត្ថុតាងគ្រឿង​ញៀនប្រភេទក្រាមពណ៌ស​ថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ១,៣០ក្រាម, គ្រឿងញៀនប្រ​ភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន ០១ថង់កិប ទម្ងន់ ១,១០ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១​គ្រឿង (ម៉ាកiPhone12 Pron Max ពណ៌ទឹកមាស) រួច​នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បាន​ឆ្លើយសា​រភាពថា ខ្លួនពិ​តជាបានទិញគ្រឿងញៀន​មករក្សាទុក និងប្រើប្រា​ស់ពិតប្រាកដមែន។

ដោយ​ផ្អែកលើចម្លើ​យសារភាព និងមា​នវត្ថុតា​ងជាក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងកសាង​សំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេ​ត្តចាត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង​រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំ​ងការិយា​ល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២​០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !