ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កម្លាំងនគរបាលផ្នែក​សណ្តាប់ធ្នាប់ចរាចរណ៍ ​ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ឲ្យមា​នរ​បៀបរៀបរយ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

កម្លាំងនគរបាលផ្នែក​សណ្តាប់ធ្នាប់ចរាចរណ៍ ​ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ឲ្យមា​នរ​បៀបរៀបរយ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ៖ កម្លាំង​នគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍​បន្តចុះរៀបចំសណ្តាប់ធ្នាប់​សាធារ​ណៈតាមដងផ្លូវ ឲ្យមានរបៀបរៀបរយ និងបញ្ជៀស​គ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅម្តុំផ្លូវបំបែកកែងជ្រូកខ្វៃ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងនគរ​បាលក្រុងប៉ោយប៉ែត ទទួលផែនផ្នែកសណ្តាប់ធ្នាប់​សាធារណៈ បានប្រាប់ឲ្យដឹងថា៖ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការន​គរបាលក្រុង លោកបានចាត់កម្លាំងជំនាញចុៈរៀបចំសណ្តាប់ធ្នាប់ និងអប់រំណែនាំដ​ល់​ប្រជាពលរដ្ឋដែលយកចំនីផ្លូវ ក៏ដូចទ្រូងផ្លូវសាធារណៈ លក់ដូរ បង្កឲ្យមានបញ្ហាកកស្ទះ និងអាច​បង្កឲ្យមា​នគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសអាជីវករលក់ផ្លែឈើលើទ្រូងផ្លូវធ្វើចរាចរណ៍។

លោកវរ​សេនីយ៍ទោ បោន ភក្ត្រា បញ្ជាក់ថា៖ នៅពេលចុះរៀបចំសណ្តាប់ធ្នាប់សាធារ​ណៈឲ្យ​មានរបៀបរៀបរយនៅតាមដងផ្លូវកែងជ្រូកខ្វៃ ឃើញមានតូបលក់ផ្លែឈើមួយកន្លែង យកទ្រូង​ផ្លូវសារ​ធារណៈ ដាក់តាំងលក់ផ្លែឈើ ចំណុចកែងផ្លូវបំបែកជាបួន បង្កការកកស្ទះ ព្រោះផ្លូវ​នេះជាផ្លូវមមាញឹក ច្រើនតែកកស្ទះជារៀងរាល់ថ្ងៃ ដែលតូបខាងលើនេះ ជារបស់ឈ្មោះ ឌី យូហ័ង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ។

ជាមួយគ្នា​នេះដែរ កម្លាំងនគរបាលជំនាញ បានផ្ដែផ្ដាំដល់​បងប្អូនប្រជាពលរដ្ឋដែ​លលក់ដូរ​មួយចំ​នួនតូច ដែលបានយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពី​ផលប៉ះពាល់​ដល់អ្នកដទៃ ហើយក៏បា​នហាមចាប់ពីថ្ងៃនេះតទៅត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយ មិនឲ្យដា​ក់ល​ក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេ ចៀសវាងការកកស្ទះផ្លូវ និងគ្រោះ​ថ្នាក់ជាយ​ថាហេតុផងដែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !