ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅពាក់ព័ន្ធករណីលួចម៉ូតូ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅពាក់ព័ន្ធករណីលួចម៉ូតូ

(បន្ទាយមានជ័យ ) ក្រោយពីបានទទួលបណ្ដឹង​បន្ទាន់​របស់ជ​នរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ ស្ដីពីករណី ចោរលួចម៉ូតូ នៅ​ចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ កម្លាំងមូលដ្ឋានកងរាជអា​វុធហត្ថក្រុងប៉ោយប៉ែត បានចុះ​ទៅដល់កន្លែងកើតហេតុ និង​បានធ្វើការឃាត់ខ្លួនជន​សង្ស័យ ០១នាក់ឈ្មោះ ខន ​ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដក​វត្ថុតាងម៉ូតូ ហើយ​នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពី​ធ្វើការ​ស្ដាប់ចម្លើយ​ជនសង្ស័យ កម្លាំងជំ​នាញទទួល​បានតម្រុយ​នៃបទល្មើស​ពាក់ព័ន្ធលួច​ម៉ូតូ ហើយ​យកទៅល​ក់នៅកន្លែងទទួលទិញនិង​បញ្ចាំមួយកន្លែង។ បន្ទាប់មកលោ​កមេបញ្ជាការមូ​លដ្ឋានកង​រាជអាវុធហត្ថក្រុង បានគោរព​រាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​កា​រកងរាជអាវុធហត្ថខេត្ត សុំគោលការណ៍ និងសម្របស​ម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសា​លាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ និងឆែកឆេ​រទីតាំងទទួ​លផលចោរកម្មមួយកន្លែងនោះស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សា​រកណ្ដាល ក្រុងប៉ោយប៉ែត ដែលដឹ​កនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាល​យុត្តិធម៌មូ​លដ្ឋា​នកងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចស​ហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់​ទី​តាំងផងដែរ ពេលកម្លាំងត្រួត​ពិនិត្យ និងឆែកឆេរទីតាំងខាង​លើនោះរកឃើញមា​នម៉ូតូ​ចំនួន៣១គ្រឿង និងម៉ូតូ​កង់បីចំនួន០១គ្រឿងផងដែរ។ ចំណែកឯ​ជនសង្ស័យ​ដែលជាអ្នក​ទទួលបញ្ចាំ​បានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ចំពោះវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងយកម​ករក្សាទុក​នៅ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយ​ប៉ែត ដើម្បីស្រាវជ្រាវរក​ម្ចាស់ដើម។  ចំណែក​ជនសង្ស័យ​ក្រោយឃាត់ខ្លួន និងសួរ​នាំរួច បានឆ្លើយសា​រភាពថា ខ្លួនពិតជាបា​នលួចម៉ូតូរប​ស់ជនរងគ្រោះ​ខាង​លើពិតប្រាកដមែន ហើយរាល់សកម្មភាព​លួចម៉ូតូបានខ្លួន​តែងតែយ​កទៅ​លក់ឱ្យហាង​បញ្ចាំខាងលើ។

ដោយផ្អែកលើ​ចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុ​ងកសាងសំណុំរឿង​បញ្ជូន​ទៅកាន់បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែ​កជនសង្ស័​យជា​ម្ចាស់ហា​ងបញ្ចាំ​សមត្ថកិច្ចកំពុងស្រាវជ្រា​វឃាត់ខ្លួន​ ចាត់តាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងប​ង្ក្រាបបទល្មើ​សបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការហើយ នៅរសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា ដោយទទួល​បានការអនុញ្ញាតពី​លោកឧត្តមសេនីយ៍ត្រី មេបញ្ជាកា​រកងរាជអា​វុធហត្ថខេត្ត និងទទួលការសម្របសម្រួល​ពី ឯកឧត្តម ព្រះរា​ជអាជ្ញា អមសាលាដំបូងខេត្ត កងរាជ​អាវុធហត្ថខេត្ត សូមជូ​នដំណឹង​ដល់ប្រជាពល​រដ្ឋដែល​ធ្លាប់បាត់ម៉ូតូ សូមអញ្ជើញ​មកពិនិត្យភិន​ភាគម៉ូតូ​នៅមូលដ្ឋាន​ក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួ​យនូវឯក​សារផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !