ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ប្រជាពលរដ្ឋខេត្ត​ប៉ៃលិន ជាង​១ពាន់នាក់ បា​នធ្វើដំណើ​រតាមរ​យៈរថយន្តក្រុង របស់​រដ្ឋបាលរាជ​ធានីភ្នំពេញ ដោយ​ឥតគិតថ្លៃ

ប្រជាពលរដ្ឋខេត្ត​ប៉ៃលិន ជាង​១ពាន់នាក់ បា​នធ្វើដំណើ​រតាមរ​យៈរថយន្តក្រុង របស់​រដ្ឋបាលរាជ​ធានីភ្នំពេញ ដោយ​ឥតគិតថ្លៃ

(ប៉ៃលិន) ដោយអនុវត្តតាម​ការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន លោក សោ សុវណ្ណ អភិបា​លរងខេត្ត ក្នុងនាម​រដ្ឋបាលខេត្តប៉ៃលិន បាន​សហការជា​មួយរដ្ឋករស្វា​យ័តដឹកជញ្ជូន​សាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្វើ​ការដឹកជញ្ជូនសិស្ស និស្សិត កម្មករ កម្មការិនី និងពលរដ្ឋទូទៅ ១២៣៥នាក់ អាចធ្វើដំណើរទាំងទៅ ទាំង​មក ដើម្បីជួបជុំគ្រួសា​រនៅស្រុកកំ​ណើតដោ​​យសុវត្ថិភាព ចំ​ណេញពេលវេលា និងមិន​ចំណាយ​ថវិ​កា ក្នុងឱកា​សបុណ្ឌភ្ជុំបិណ្ឌ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២​៤។

លោក សោ សុវណ្ណ អភិបាល​រងខេត្ត បានមានប្រសាសន៍លើ​កឡើងថា៖ ក្រោមការចង្អុ​លបង្ហា​ញរបស់​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានប្រើ​ប្រាស់រយៈពេល ០៦ថ្ងៃ ដើម្បីដឹក​ជញ្ជូនបងប្អូនក​ម្មករ និយោ​ជិត និងប្រជាពលរដ្ឋ ទៅលេង​ស្រុកកំណើ​ត ជួបជុំបងប្អូនក្រុ​មគ្រួសារ ជាពិសេស​ទៅលេងកម្សា​ន្តនៅតាមបណ្តា​ខេត្តភា​គឦ​សាននៃប្រទេស ដោយចាប់ផ្តើមចេ​ញដំណើរពីថ្ងៃ​ទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២​០២៤ “ជិះមិនបង់ប្រាក់” ជាមួយនឹងការប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង ក្នុងនោះទី១សម្រាប់​សេវាដឹក​ជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់ត​ម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ ទី២សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំ​ណើរពី​រាជ​ធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តា​ខេត្តនានា ក្រៅ​ពីតំបន់ភូមិភាគឦសាន) ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង និង៣សម្រា​ប់សេ​វាដឹកជញ្ជូនប្រជាព​លរដ្ឋ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត និងទៅលេងកម្សាន្តនៅតំបន់ ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង។

បើតាម​ការបញ្ជាក់របស់ លោក សោ សុវណ្ណ បានឱ្យដឹងថា៖ សម្រាប់ខេត្តប៉ៃលិន រយៈពេល៦ថ្ងៃ ក្នុងឱកា​សពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ដោយគិតពីថ្ងៃទី២៩//២០២៤ ដល់ថ្ងៃទី​៤/១០/២០២៤ សរុបរួម រថយ​ន្តក្រុងពីភ្នំពេញមកប៉ៃលិន មានចំនួន ២៨គ្រឿង មានមនុ​ស្សជិះ,២៣៥ នាក់ ចំណែករថយន្តក្រុងពីប៉ៃ​លិនទៅភ្នំពេញវិញ មានចំនួន ២០គ្រឿង មនុស្ស​ជិះចំនួន ៨៦០នាក់ ដោយឥតបង់ប្រាក់ និងបានផ្តល់ទឹកបរិសុទ្ធ ដល់បងប្អូនប្រជាព​លរដ្ឋដែល​ធ្វើដំណើ​តាមរថយន្តក្រុងទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !