ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តមទេ​សរដ្ឋមន្ត្រី អ៊ី ឈាន​ និងលោ​កជំទាវបណ្ឌិត ​បាន ស្រីមុំ ផ្តល់កន្លែងស្នាក់​នៅ និងអាហារ ព្រម​ទាំងកន្លែង​ផ្ញើកង ម៉ូតូ ដោយឥ​តគិតថ្លៃ ដល់​បេក្ខជ​នអំឡុង​ពេលប្រ​ឡងបាក់ឌុប

ឯកឧត្តមទេ​សរដ្ឋមន្ត្រី អ៊ី ឈាន​ និងលោ​កជំទាវបណ្ឌិត ​បាន ស្រីមុំ ផ្តល់កន្លែងស្នាក់​នៅ និងអាហារ ព្រម​ទាំងកន្លែង​ផ្ញើកង ម៉ូតូ ដោយឥ​តគិតថ្លៃ ដល់​បេក្ខជ​នអំឡុង​ពេលប្រ​ឡងបាក់ឌុប

(ប៉ៃលិន) យោង​តាមសេចក្តីជូនដំណឹ​ង របស់រដ្ឋបា​លខេត្តប៉ៃ​លិន ជម្រាបជូនដល់មាតាបីតា ឬអា​ណាព្យាបាល និ​ងបេក្ខជនតៀមប្រឡងស​ញ្ញាបត្រមធ្យមសិ​ក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នា​សម័​យ​ប្រឡង នៅថ្ងៃទី០​៨០៩ ខែ តុ​លាឆ្នាំ២០២៤​ ខាងមុខនេះ ឱ្យបានជ្រាបថា៖ ដោយ​មានការឧ​បត្ថម្ភគាំទ្រទាំង​ស្រុងពីឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុម​ការងាររាជរ​ដ្ឋាភិបាលចុះមូល​ដ្ឋានខេត្តប៉ៃ​លិន និងលោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគណៈអភិបាលខេត្ត ក្នុងការ​សម្រួលដល់​ការស្នាក់នៅ និងអាហារ​សម្រាប់សិស្សា​នុសិស្សដែលមានទី​លំនៅឆ្ងាយ​ពីមណ្ឌល​ប្រឡង និងរក្សាយា​នជំនិះកង់ម៉ូតូ របស់បេក្ខជននាពេលខាងមុខនេះ រដ្ឋបាលខេត្ត សហការជាមួ​យសហភាពស​ហព័ន្ធយុវជនកម្ពុជា និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ច បានរៀបចំ​កន្លែងស្នាក់នៅសម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងផ្ញើយា​នជំនិះក​ង់ម៉ូតូ.ដោយឥតគិតថ្លៃ ជូន​ដល់បេក្ខជនប្រឡងទាំងអស់។

អាស្រ័យ​ដូចបានជម្រាបជូ​នខាងលើ សូម មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស បេក្ខជន ដែ​ល​ត្រូវប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុ​តិយភូមិចំណេះ​ដឹងទូទៅ និងបំពេញវិជ្ជា ជ្រាបជាព័ត៌មាន ហើយ​ទំនាក់ទំនងមក្រុមការ​​ងារតាមរយៈលេខទូរស័ព្ទ៖ ០៦៩ ៦១ ៩៨៨០/ ០៩៧ ៧៥៧ ២០៤០/ ០៧៧ ៥៨ ០០ ១២។

សូមបញ្ជា​ក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ ខេត្តប៉ៃលិន មានបេ​ក្ខជ​នប្រឡងចំនួន ៥៦៤នាក ស្រី ៣៤១នាក់ ស្វៃរិន ចំនួន ៥៤នាក់ ស្រី ២៤នាក់ ដោយចែកចេញជា ២ផ្នែក ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៥៣នាក់ ស្រី ១០០នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន ៤១​១នាក់ ស្រី ២៤១នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !