ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អភិបាលខេត្តប៉ៃលិ​ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​សភាពការណ៍ថ្មីៗ និងពង្រឹងការអ​នុវត្តន៍តួនាទីភា​រកិច្ច

អភិបាលខេត្តប៉ៃលិ​ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​សភាពការណ៍ថ្មីៗ និងពង្រឹងការអ​នុវត្តន៍តួនាទីភា​រកិច្ច

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន​នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹង​ការអនុវត្ត​ន៍តួនាទីភារកិច្ច ព្រមទាំងប្រសិទ្ធភាពការ​ងារ ។ពិធីនេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ដោយ​មាន​ការចូលរួមពីសំណាក់ លោកលោកស្រី អភិបាលរងខេត្ត នាយកនាយករង រដ្ឋបាល ខេត្ត នាយកនាយក​រងទីចាត់ការ ប្រធានអង្គភា​ពចំណុះសាលាខេត្ត និងប្រធាន​មន្ទីរអង្គភា​ពស្ថាប័នជុំ​វិញខេត្តផង​ដែរ ។

នាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសា​សន៍ថ្លែង​នូវការកោតសរសើរ​ដោយ​ស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហ​ការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួល​បាន​នូវស​មិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណ​ត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកជំទាវបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយផ្អែកទៅ​តាមស្ថានភាព​វិវត្តន៍នៃប្រទេស​ជាតិថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដក​ខ្លួនចេញពីកិច្ចស​ហប្រ​តិបត្តិការតំ​បន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤​ បន្ទាប់ពីកិច្ចស​ហប្រតិបត្តិការដែលផ្តួចផ្តើមដោ​យកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក ហើយការដកខ្លួនេះ គឺដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភា​ពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ប៉ុន្តែ«ទោះមាន ឬមិនមានកិច្ច​សហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិ​ភាគឦ​សាននៃប្រ​ទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកធី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះ​ជាការចង់​បានរប​ស់ប្រជាព​លរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋ​ដែលរស់នៅផ្ទាល់នៅ​ខេត្តភូមិភាគឦសា​នផ្ទាល់តែម្តង ។ដូច្នេះការបន្តគោលន​យោបាយជំរុញអភិវឌ្ឍភូមិ​ភាគឦសានរ​បស់​កម្ពុជា គឺនៅរក្សាដដែលមិនមានការប្រែប្រួល ដោយរួមមានការ​បោះបង្គោលព្រំដែ​នជាមួយ​ប្រទេ​សជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់​ចេញនូវកញ្ចប់​លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥»

ក្នុងនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាល​ខេត្ត ត្រូវខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំ​បានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិ​តខំធ្វើការអភិវឌ្ឍ​សមត្ថភាពបំ​ពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យ បច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ដោយត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បង ដែលមានពិសោធន៍ការងារមុនៗ ឬក៏​អាចនិយា​យបានថា អ្នកចេះបង្រៀនអ្នកមិនចេះ អ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីឡើងកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន រយៈពេលជិត ៤ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការអនុវត្តនូវគោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងមើងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេ​សការពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការ​បម្រើជាតិ និងប្រជាជន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !