ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ ព្រមទាំ​ងកងកម្លាំងនគរបាលទូទាំងខេត្ត បាន​មូល​មតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ ព្រមទាំ​ងកងកម្លាំងនគរបាលទូទាំងខេត្ត បាន​មូល​មតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត​បន្ទាយ​មានជ័យ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នា នាំយក​ទ័យទាន ទ័យវត្ថុ និងបច្ច័យ ទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត ហៅវត្តចង្ហា ក្នុងឃុំចង្ហា ស្រុកអូរជ្រៅនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្រោយពីព្រះស​ង្ឃសូត្រមន្ត សម្តែងធម្មទេសនា លោ​កឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ និងភរិយា ព្រម​ទាំងសហការីក្រោមឱវាទ បានប្រគេន អង្ករ១តោន ទឹកសុទ្ធ៣០កេស ថវិការសម្រាប់កសាង ចំនួន​០៩លា​នរៀល ថ្លៃទឹក​ថ្លៃភ្លើង(អគ្គីសនី) ចំនួន៥​០ម៉ឺនរៀល ថវិការសម្រាប់ព្យាបាលព្រះសង្ឃអា​ពាធ(ថវិការ​បម្រុងទុកព្យាបាលជម្ងឺសង្ឃ)ចំនួន៦០ម៉ឺនរៀល និង សម្រាប់ចង្ហាន់ចំនួន១លានរៀល ប្រគេនព្រះសង្ឃ១៤អង្គ ព្រះចៅអធិការ៣៨ម៉ឺនរៀល ព្រះសង្ឃក្នុង១អង្គ២៦ម៉ឺនរៀល។ ក្រៅពី​នេះក៏បានចែកជូនដល់តាជី យាយជី ដែលមានអាយុ៦៥ឆ្នាំឡើងចំនួន១១០នាក់ ក្នុងម្នាក់ៗ​ទទួលបាន សារ៉ុង១ ថវិការ២ម៉ឺនរៀល។ ប្រជាការពារចំនួន៧នាក់ ក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល។

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ គេធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែល​មានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ ហេតុ​នេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើង​ដើម្បីសម្រាលដ​ល់ជីវភាពរបស់​អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។

. ដើម្បីសន្សំកុ​សល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីប​ង្កើតនូវសា​មគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ ដោយសារតាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជា​មួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិ​តយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំង​ឡាយណាដែល​គេមិនចុះសម្រុង​គ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល និងគ្រួសារ ឬ សហគមន៍មួយ និងសហគ​មន៍ផ្សេងៗ។

. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះ​ត្រូវបានធ្វើឡើងតាំ​ងពីក្នុងសម័យ​ពុទ្ធកា​ល​មកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យប​វរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះ​ព្រះស​ង្ឃ ​” ដែលពុទ្ធបរិស័ទទាំង​ឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈ​ពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !