ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដា្ឋនសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដា្ឋនសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើបើកការដា្ឋនសាង​សង់ អគារមជ្ឈមណ្ឌ​លកណ្តាល អគារចំ​ណត រោ​ងជាង និង​អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត។អគារ​ទាំង​បីខាងលើនេះ នឹងចូលរួមចំ​ណែកក្នុងការលើកកម្ពស់សុខភាព និងសុខុមាល​ភាពដោយធានាបានការថែទាំ និង​ព្យាបាល​ជូនប្រជាពលរដ្ឋ សម្រាប់បង្កើនស​មត្ថភាពមន្ទីរពេទ្យក្នុងកា​រទទួលពិនិត្យព្យាបាលអ្នកជំងឺ និងបង្កើន​សមត្ថភាពបច្ចេកទេសតាមជំនាញឯ​កទេសនីមួយៗ ប្រកបដោយនវានុវត្តន៍ រួមទាំងចំណ​តដែលអាចផ្ទុក​ទោចក្រយានយន្ត ចំនួន ៤៦៥គ្រឿង និងរថ​យន្តចំនួន ៥៤៦គ្រឿង។

អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារច​នាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ជាអគារព​ហុ​មុខងារ ពិសេស សម្រាប់ពហុឯកទេសពាក់ពន្ធ័ ដូចជាសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងការព្យា​បាលបែ​បកម្រឹតស្មុគស្មាញករណីជំងឺមហារីក ជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលមានផលលំបាកផ្សេងៗ សំដៅ​ឆ្លើយត​បបានទៅនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ។សមិទ្ធផលជាតិថ្មី បន្ថែម​មួយទៀត ដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជា អភិវឌ្ឍវិស័យសុខា​ភិបាលឈាន​ដល់​កម្រិតស្តង់ដាតំបន់ និង អន្តរជាតិមួយចំណែកបន្ថែមទៀត។ ក្នុងនោះដែរ ក្រោម​ការយកចិត្តទុ​កដាក់​របស់រាជរដ្ឋាភិបាល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបំពាក់ឧប​ករណ៍វេជ្ជសាស្ត្រទំនើ​បៗបច្ចេកវិទ្យាចុងក្រោយ ការបណ្តុះបណ្តាលធន​ធានមនុស្សកម្រឹតជំនាញ ការជ្រើសរើស និងកា​រពង្រាយគ្រូពេទ្យបុគ្គលិកបច្ចេកទេស ការផ្គត់ផ្គង់ឱសថសារវ័ន្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរ​ពេទ្យបង្អែកស្រុក ខេត្ត បាននិងកំពុងដើម្បីអនុវត្ត ជាបន្តបន្ទាប់សំដៅបន្តពង្រឹង​សមត្ថភាពផ្តល់សេ​វាប្រកបដោយគុ​ណភាព ជូនអ្នកជំងឺ និងក្រុមគ្រួសារ និងសំដៅពង្រីកបន្ថែម​ការគ្របដណ្តប់​នៃកម្មវិធីមូល​និធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និងក្រុមគោ​លដៅក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព(..)ដល់សមាជិកគ្រួសារ និងអ្នកនៅ​ក្នុងបន្ទុកសមាជិក... និងប្រជាជនជនស្វ័យនិ​យោជឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធី​ជំនួយសង្គមផ្សេងៗទៀត ជូនប្រជាជនគោល​ដៅផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !