ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និង ច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និង ច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម !!!!!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និង ច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម !!!!!

ដោយះ លោក ផូ ប៊ុនថន
ចេញផ្សាយ ថ្ងៃ អង្គារ ១៣ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖

នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយជ័យលាភីនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៦៩១ នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងសារអបអរសាទរចំពោះសិស្សជ័យលាភីទាំងអស់ ក្នុងសម័យប្រឡងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលមាន ចំនួន ៩៨.៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃបេក្ខជនដែលមកប្រឡងសរុប ព្រមទាំងបានលើកទឹកចិត្តដល់សិស្សដែលពុំទទួលបានជ័យលាភី អាចខិតខំប្រឹងប្រែងសម្រាប់ការប្រលងលើកក្រោយទៀត ឬជ្រើសរើសមុខជំនាញវិជ្ជាជីវៈសមស្របណាមួយ ដើម្បីជាជំនួយដល់ការងារប្រកបរបរចិញ្ចឹមជីវិត ។ ជាមួយគ្នានេះផងដែរ
សម្តេចធិបតី បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និង កីឡា, ការខិតខំប្រឹងប្រែង នឹងយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូ និងការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្ស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្ស នៅមុនការប្រឡង ដើម្បីជួយឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា និងការប្រឡងប្រកបដោយជោគជ័យ ។

សម្តេចធិបតី បានបន្តទៀតថា ការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោដ៏សំខាន់សម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គម តាមរយៈបង្កើនមូលធនមនុស្ស, គំនិតច្នៃប្រតិដ្ឋ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ជំរុញបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន, ភាពធន់, និង ចីរភាព ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដោយមានបញ្ចកោណយុទ្ធសាស្ត្រទី ១ ផ្តោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញពិពិធកម្ម, កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ (១) ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, (២) ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, (៣) ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន, (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង, និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និង បរិយាប័ន្ន។ យ៉ាងណាម៉ិញ, ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងការវិនិយោគក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីកសាងសង្គមកម្ពុជាឱ្យបានរឹងមាំ ដែលមានប្រជាជនប្រកបដោយចំណេះដឹង និង ចំណេះធ្វើជាក់ស្តែង សម្រាប់ឱកាសបង្កើត និងបង្កើនការងារ, ផលិតភាពការងារ, និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ទាក់ទិនទៅនឹងការកសាងមូលធនមនុស្សឱ្យក្លាយជាពលរដ្ឋល្អ សម្តេចមហាបវរធិបតី បានផ្តល់នូវទស្សនាទាន ដោយគូសបញ្ជាក់អំពី ទី១. គោលបំណងនៃការអប់រំ ដែលមានចតុស្តម្ភ ជាអាទិ៍៖ (i) អប់រំដើម្បីមានចំណេះដឹង អាចយល់ពីស្ថានភាពជុំវិញនាំមកនូវការសម្រេចចិត្តគ្រប់ជ្រុងជ្រោយ (ii) អប់រំដើម្បីមានចំណេះធ្វើ មានបំណិនក្នុងការប្រកបការងារជាក់ស្តែង (iii). អប់រំដើម្បីមានគុណធម៌ សីលធម៌ ចេះប្រកួតប្រជែងវិជ្ជមាន និង (iv). អប់រំដើម្បីចេះរស់នៅក្នុងសង្គមប្រកបដោយសុខុដុមរមនា ចេះជួយយកអាសារគ្នា ជាពិសេស ការប្រទាក់ក្រទ្បា និងរួបរួមសាមគ្គីគ្នា និងទី២. ការបង្កើតបរិស្ថានសង្គម ដើម្បីឱ្យមូលធនមនុស្សល្អដែលមានស្រាប់កាន់តែរីកចម្រើន រឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយផ្អែកលើមូលដ្ឋាននៃគុណាធិបតេយ្យ គឺការប្រកួតប្រជែងដោយស្មើភាព ត្រឹមត្រូវ យុត្តិធម៌ និងបរិយាប័ន្ន ជាបរិស្ថានមួយដែលទទួលបាននូវការគាំទ្រពីសំណាក់ជនរួមជាតិទូទាំងប្រទេស ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការឆ្លុះបញ្ចាំងថា បើធៀបនឹងឆ្នាំមុនៗ ដោយចាប់ផ្ដើមពីឆ្នាំ ២០១៤, អត្រានៃការប្រឡងជាប់មិនដល់ ៥០% ឡើយ ៕

 

ត្រាប្រឡងជាប់បានកើនឡើងរហូតដល់ ៧២,៣៣% ហើយ បានបន្តកើនឡើងដល់ ៧២,៨៩% នៅឆ្នាំ ២០២៣ ។ ការណ៍នេះ បង្ហាញនូវវឌ្ឍនភាពនៃការអនុវត្តដោយជោគជ័យនៃការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយឈរលើគោលការណ៍ «អ្នកចេះជាប់» ជាមួយនឹងការផ្លាស់ប្រែនូវផ្នត់គំនិត និងវប្បធម៌មួយចំនួន ដូចជា អ្នកចេះគឺជាប់, ជំនួសពីការអន្តរគមន៍ដោយការខិតខំប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់, ជំនួសពីការមានមនោសញ្ចេតនាតូចចង្អៀតមកជាមានមនោសញ្ចេតនាទូលំទូលាយ និងជំនួសពីការជឿទុកចិត្តលើរបស់ក្រៅខ្លួន និងអ្នកដទៃ មកជាការពឹងលើចំណេះដឹងក្នុងខ្លួន ដែលជាចំណេះដឹងពិតប្រាកដ ជាដើម ។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា មិនមានការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗបួនគឺ៖ ១. មានចក្ខុវែងឆ្ងាយ និងច្បាស់លាស់ ២. មានការបេ្តជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ ៣. មានការចូលរួមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង ៤. មានការលះបង់ដើម្បីផលប្រយោជន៍រួម ៕

ដោយះ គេហទំព័រ bunthorn news.TV Online

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !