ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀ​ន

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀ​ន

(បន្ទាយមានជ័យ) ៖ក្រោយពីទទួលបា​នព័ត៌មាន​ពីសន្តិសុខ​យាម​នៅម្តុំផ្សារ​រាត្រីទឹកពុះ ពាក់ព័ន្ធ​ករ​ណីជួញ​ដូរ និងប្រើប្រា​ស់ដោយ​ខុសច្បាប់​នូវសា​រធាតុញៀន ​នៅវេលា​ម៉ោង​០៤និង០០​នាទី ថ្ងៃទី១៨

ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោ​យលោក​វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង បាន​ចុះ​បង្ក្រាប និង​ឃាត់​ខ្លួន​ជនជា​តិថៃ​ចំនួន​៣នាក់

ឈ្មោះ សូឆា​ត អន​រ៉ាឈុល ហៅត ភេ​ទប្រុស អា​យុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់​នៅភូ​មិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ឈ្មោះ ផុង​សាកន ក្វាន់អ៊ួន ហៅទឺន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ឈ្មោះ ប៉ាន់យ៉ា ដេតសុផា ហៅ​សៃហ្វា ភេទប្រុស អា​យុ២០ឆ្នាំ មុខរ​បរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ន​ស្នាក់​នៅភូមិក្បាលស្ពាន១ សង្កា​ត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ព្រមទាំ​ងដកហូតវត្ថុ​តាងរួមមានគ្រឿង​ញៀនប្រភេ​ទម្ស៉ៅសថ្លា (កេតាមីន) ចំនួន០​៤កូនថង់កិប​ ទម្ងន់ ៣,០២ក្រាម ទូរស័ព្ទ ចំនួន០៤​គ្រឿង (ម៉ាកOPPO ​ពណ៌ខ្មៅ, ម៉ាកVIVO ព​ណ៌ខ្មៅ, ​ម៉ាកSAMSUNG ពណ៌ខ្មៅ, ម៉ាកIP​HONE13 ពណ៌បៃ​តងចាស់) –នាឡិកាដៃចំនួ​ន០២គ្រឿង ខ្សែដៃ​លោហ​ធាតុពណ៌​ស ចំនួន០១ ខ្សែក​ប្រភេ​ទខ្សែពណ៌ខ្មៅ មាន​បណ្តោងរូបព្រះចំនួន​០២ខ្សែ កាបូបស្ពាយ ចំនួន០១ ហើយ​បញ្ជូនម​កមូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុង​ដើម្បីសួ​រនាំ

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជន​សង្ស័យទាំ​ង៣នាក់​ ក្រោយឃាត់ខ្លួន និងសួរនាំរួចបា​នឆ្លើយសារភា​ពថា ពួកខ្លួនពិតជាបាន ទិញ​គ្រឿង​ញៀនខាង​លើមករក្សាទុក ដើម្បីលក់​ផង និងប្រើប្រាស់ខ្លួន​ឯងផងពិតប្រាកដមែនដោយ​ផ្អែកលេីចម្លេីយ​សារភាព រួមនឹងមានវត្ថុតា​ងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកប​ញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿ​ងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថ​ខេត្ត បញ្ជូនទៅហើយ​នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវ​ត្តតាមនីតិ​វិធី

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !