ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ​ ចុះពិនិត្យមើល​ស្ថានភា​ពផ្លូវ ចាប់ពីចំណុចសាលាស្រុកបូរីជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំពង់ក្រសាំង

ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ​ ចុះពិនិត្យមើល​ស្ថានភា​ពផ្លូវ ចាប់ពីចំណុចសាលាស្រុកបូរីជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំពង់ក្រសាំង

(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ លោកអធិ​ការ​​នគរបាលស្រុក មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុក និងមន្រ្តីជំនាញពាក់​ព័ន្ធ​នាថ្ងៃទី​​១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិ​និត្យមើលស្ថានភាពផ្លូវជាក់ស្ដែង ចាប់ពីចំណុច​សាលាស្រុកបូ​រីជល​សារ ឆ្ពោះទៅ ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ស្ថិតនៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដែលមា​នប្រវែង ១០គីឡូម៉ែត្រ ។

ឯកឧត្តម អភិបាលខេត្តតាកែវ បានលើកឡើងថា រយៈកាលកន្លងមក ផ្លូវចាប់ពី​សាលាស្រុកបូរី​ជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំព​ង់ក្រសាំង គឺបងប្អូន​ប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវទឹក មែន ប៉ុន្តែ​ចាប់តាំងពីអំឡុងឆ្នាំ២០​១៩មក ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីតនា​យករដ្ឋមន្រ្តី មគ្គទេសឆ្នើមរប​ស់កម្ពុជា បា​នធ្វើការស្ថាបនាផ្លូវមួយខ្សែនេះឡើង ជាចំណ​ងដៃជូនបងប្អូនប្រជា​ពលរដ្ឋស្រុកជាប់ព្រំដែន មានប្រវែងជាង ១០គីឡូម៉ែត្រ ដែលបង​ប្អូនយើង​អាចធ្វើដំណើរចាប់ពី សាលាស្រុកបូរីជលសារ ទៅដល់ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ដោយ​មធ្យោបាយ ឡាន ម៉ូតូ កង់  គោយន្ត តាមផ្លូវគោកបាន។ ចំណែ​កឯបងប្អូនយើ​ងក៏អាចធ្វើដំ​ណើ​រតាមផ្លូវទឹកក៏បានដូចគ្នាដែរ ដូច្នោះយើងមាន២ជម្រើសសម្រាប់បងប្អូន ផ្លូវទឹក និងផ្លូវគោក។

ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា មិនយូរប៉ុន្មាន​នោះទេ ផ្លូវមួយខ្សែមានប្រវែង ១០គីឡូម៉ែ​ត្រនេះ នឹងអភិវឌ្ឍន៍ក្លាយ​ទៅជាផ្លូវក្រាលកៅស៊ូ ឬចា​ក់បេតុង នៅថ្ងៃខាងមុខ ក្រោមការយកចិត្តទុក​ដាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះផ្លូវ គឺជាសសៃឈា​មចរន្តសេដ្ឋកិច្ចដ៏មា​នសារសំខាន់បំផុតសម្រាប់ប្រទេសជាតិនីមួយៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !