ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ពិធីផ្សព្វផ្សាយ​ កម្មវិធី​ទូរសព្ទ​ដៃ​Nodrug ដល់ព្រះសង្ឃ​អាចារ្យ​ គណៈកម្មការ​ ក្នុងស្រុកម៉ាឡៃ

ពិធីផ្សព្វផ្សាយ​ កម្មវិធី​ទូរសព្ទ​ដៃ​Nodrug ដល់ព្រះសង្ឃ​អាចារ្យ​ គណៈកម្មការ​ ក្នុងស្រុកម៉ាឡៃ

(បន្ទាយមានជ័យ)យោងតាមការចាំបាច់​ របស់​ប្រមុខរាជរដ្ឋាភិបាលក្រសួងធម្មកា​រនិងសាសនា និងអាជ្ញាធ​រជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀនបានរួម​សហការ​ជាមួយរដ្ឋ​បាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុម​ការងារចម្រុះខេត្ត ចុះធ្វើការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ Nodrug ធ្វើឡើង​នៅតាម​វត្តអារាមនា​នា។ ជាក់ស្ដែងពីចុងសប្ដាហ៍នេះ​ លោក​ យឹម សំ​ណាង​ អភិបាលរងខេត្ត​ បានដឹ​កនាំក្រុមការងា​រចម្រុះខេត្តថ្នាក់ដឹក​នាំមន្ត្រីសា​លាខេត្តមន្ទីរធម្មកា​រនិងសាសនាខេត្តបានធ្វើ​ការ​ចុះផ្សព្វ​ផ្សាយ​ ដល់ព្រះសង្ឃ​ អាចារ្យគណៈកម្មការ គ្រីស្ទបរិស័ទនៅក្នុងស្រុកម៉ាឡៃ ដោយមា​នកា​រនិម​ន្តអញ្ជើញចូលរួម​ចំនួន ៥០០អង្គ/នាក់ ស្ត្រីចំនួន ៧២នាក់។

ព្រះឧត្តមសីលញ្ញាណ​ ធុល​ សុធា​ ព្រះមេគណខេត្ត​ បានមានសង្ឃដីកាថា​ ទាំងពុទ្ធចក្រនិ​ងអាណាច​ក្រ​ គឺត្រូវគោរពច្បាប់ ទើប​រក្សាបាននូវសុ​ខសន្តិភាព ជាក់ស្តែងនៃការផ្សព្វ​ផ្សាយពាក់ព័ន្ធនឹ​ងគ្រឿ​ងញៀន​នៅថ្ងៃ​នេះគឺមានសា​រៈសំខាន់ចំពោះព្រះសង្ឃ​ គណៈកម្មការវត្ត​ ឲ្យមានការយល់ដឹង កាន់តែច្បាស់​លាស់ពីផលប៉ះពាល់គ្រឿងញៀន​ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា​ ដើម្បីជីវិតនិ​ងសហគមន៍គ្មានគ្រឿងញៀន ។ ព្រះអង្គមេគណខេត្តបានមានសង្ឃដីកាបន្តថា​ ចំពោះព្រះ​សង្ឃគ្រប់​ព្រះអង្គដែលមានកា​រពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវលាលែង​ឈប់ជាបន្ទាន់បើ​មិនអញ្ចឹង​ទេ ត្រូវទទួល​ទោសទណ្ឌ​តាមផ្លូវច្បាប់​ ព្រោះយេីងដឹងហើយថា​ គ្រឿងញៀន​ វាបំផ្លាញអនាគត​បំផ្លាញ​សុខភាព​ បាត់បង់នូវសេដ្ឋកិច្ចគ្រួសារឆ្កួតលីលា ។ បន្ទាប់ពីមន្ត្រីបច្ចេកទេស បានឡើងធ្វើបទ​បង្ហាញ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនជួញដូរគ្រឿងញៀនខុសច្បាប់រួចមក។

លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាស​ន៍ថា៖(N​odrug)​ជាកម្មវិធីផ្ដល់កា​រអប់រំ​ពីផលប៉ះពា​ល់​នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿង​ញៀនក្លាយ​ជាក្តីបារម្ភរួមរប​ស់សង្គមជា​តិ។ ហើយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនទើ​បប្រកាសឱ្យទា​ញ​យ​កប្រើប្រាស់ជាផ្លូវ​ការកា​ល​ពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុង​គោលបំ​ណង៖ ១,ដើម្បីទទួលបានការកំ​សាន្តបែបអប់រំមេរៀន និងព័ត៌មាននា​នាដែលពាក់​ព័ន្ធនឹ​ងបញ្ហា​គ្រឿង​ញៀន។២,ដើម្បីចូ​លរួមជាមួយ​សមត្ថកិច្ចតាមរ​យៈការរាយការណ៍អំ​ពីព័ត៌មានដែលពា​ក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !