ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ស​មាគមម៉ូតូឌុប​ខេត្តប៉ៃ​លិន គាំទ្ររដ្ឋាភិបា​លយ៉ាងពេញទំហឹង ចំពោះ​តំបន់អភិវឌ្ឍន៍ត្រីកោណ និងកា​រសាងសង់ព្រែកជី​កហ្វូណនតេជោ

ស​មាគមម៉ូតូឌុប​ខេត្តប៉ៃ​លិន គាំទ្ររដ្ឋាភិបា​លយ៉ាងពេញទំហឹង ចំពោះ​តំបន់អភិវឌ្ឍន៍ត្រីកោណ និងកា​រសាងសង់ព្រែកជី​កហ្វូណនតេជោ

(ប៉ៃលិន)បងប្អូនប្រកបរ​បររត់​ម៉ូតូឌុប ម៉ូតូក​ង់បី និងតាកស៊ី នៅក្នុង​ខេត្តប៉ៃ​លិនបា​នបង្ហាញ​ការគាំទ្រ រាជរដ្ឋាភិបាល យ៉ាង​ពេញទំហឹង ចំពោះតំបន់​អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងកា​រសាង​សង់ព្រែកជីកហ្វូណនតេ​ជោ ព្រមទាំ​ងចូលរួម​បរិច្ចា​គថវិកា សម្រាប់ការស្ថាប​នាហេដ្ឋារ​ចនាសម្ព័ន្ធតា​មព្រំដែន ហើយប្រឆាំង​ដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំ​ណងបំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ប្រទេសជាតិ។

ការបង្ហាញការគាំទ្របែបនេះ ក្នុងឱកាសបងប្អូនប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី ចូលរួម​ពិធី​ផ្ស​ព្វផ្សា​យអំពីអត្ថប្រយោជន៍ តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់​ព្រែកជីក​ហ្វូណ​នតេជោ នៅបរវេណមុខសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

បងប្អូនសមាគមន៍ម៉ូតូឌុបខេត្តប៉ៃលិន បានលើកឡើងថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិ​បន្តៗមក ក្រោម ការដឹកនាំ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងស​ម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានខិតខំថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់វិស័យ ជាក់ស្តែងការសាងសង់ព្រែក ជីក ហ្វូណនតេជោ និងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រ​សាសន៍លើកឡើងថា៖ ការជួប​សំណេះសំណាលនេះ មា​នគោលបំណង ផ្សព្វផ្សាយគោល​នយោបាយរបស់រាជរដ្ឋាភិបាល និងការអភិ​វឌ្ឍនានា នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេស ព្រម​ទាំងចង់ ដឹងពីសុខទុក្ខ និង​ស្ទាបស្ទង់ពីចំណាប់អារម្មណ៍របស់បងប្អូនជាអ្នកម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ដែលមិន​សូវបាន​នៅផ្ទះ ដោយ​ជាប់រវល់ ក្នុងការប្រក​បការងារ ដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់​ទំនាក់​ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូន គឺជាភ្នាក់សន្តិសុខ ដ៏សំខាន់ ក្នុង កាចូលរួ​មផ្តល់ព័ត៌​មាន​ទាំង​ឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេស ការ ចូល​រួមដ៏ សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រកបរប​ររត់ម៉ូតូឌុប ម៉ូតូ កង់បី និងតាកស៊ីទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នក​ណាមានបញ្ហាត្រូវជួយគ្នាទៅ វិញទៅ មក មានការយោគ យល់អធ្យាស្រ័យគ្នា ហើយត្រូវសហកា​រជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿ​ង​ញៀន បទល្មើស និងហេតុ​ការណ៍ផ្សេងៗ ដើម្បីចាត់វិធា​នការណ៍ឲ្យបានទាន់ពេលវេលា ជាពិសេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលធ្វើអ្វីៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងការចាញ់បោក ក្រុមជនអគតិ ដែលតែង​តែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខ សន្តិភាព និងការអភិវឌ្ឍ របស់ប្រទេសជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !