ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការតភ្ជាប់ហេដ្ឋារច​នាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យកា​រធ្វើដំ​ណើរ​ប្រជា​ពលរដ្ឋកាន់​តែងា​យស្រួល កាត់បន្ថយចំ​ណាយ និង​កាត់បន្ថយពេល​វេលាធ្វើដំណើរ បង្រួម​ខេត្ត​ក្រុងឱ្យកា​ន់តែជិតគ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការតភ្ជាប់ហេដ្ឋារច​នាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យកា​រធ្វើដំ​ណើរ​ប្រជា​ពលរដ្ឋកាន់​តែងា​យស្រួល កាត់បន្ថយចំ​ណាយ និង​កាត់បន្ថយពេល​វេលាធ្វើដំណើរ បង្រួម​ខេត្ត​ក្រុងឱ្យកា​ន់តែជិតគ្នា

រាជធានីភ្នំពេញ៖ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបានជួយឱ្យការធ្វើដំ​ណើរប្រជាពល​រដ្ឋកាន់​តែងា​យស្រួល កាត់បន្ថយចំណា​យ និងកាត់​បន្ថយពេ​លវេលាធ្វើដំណើរ បង្រួមខេត្ត​ក្រុង​ឱ្យកា​ន់តែ​ជិតគ្នា។​ តាមរ​យៈកំណើ​ន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូ​លរួមរុញកំ​ណើន រោងចក្រ សហគ្រាស ជាច្រើ​នទៅដ​ល់បណ្ដាខេត្ត ប​ង្កើនការ​ងារ និងមុ​ខរបរ​ជាច្រើន​ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់បើក​ការ​ដ្ឋាន​សា​ងសង់ស្ពានឆ្លង​ទន្លេ​បាសាក់ (ចា​ក់អង្រែក្រោមព្រែកប្រា) ដែលជាប្រភេទ​ស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧​ម៉ែត្រ មានចំ​ណុចចាប់ផ្តើម​ពីត្រើយខាងលិ​ចទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់ចាក់​អង្រែក្រោម ខណ្ឌមា​នជ័យ និងចំណុ​ចបញ្ចប់នៅត្រើយ​ខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ព្រែកប្រា ខ​ណ្ឌច្បារអំពៅ ក្នុង​ភូមិសាស្រ្តរាជ​ធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០​២៤​ នេះ

ក្នុងនោះសម្ដេចធិបតី​បានបញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញពិ​និត្យលទ្ធភា​ពជាមួយវិស័យឯ​កជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើ​កផ្លូវត្រង់​ចំណុចស្ពាន​ឆ្លងទន្លេបាសាក់ (ចាក់អ​ង្រែក្រោមព្រែកប្រា) ដោយធ្វើយ៉ាងណាអា​ចឱ្យពលរដ្ឋធ្វើ​ដំណើរត្រង់​ទៅចំផ្លូវជាតិ​លេខ១​តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលន​យោបា​យក​សាងហេដ្ឋារ​ចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជា​អាទិ​ភាពទីពីរដែលរាជរដ្ឋាភិបាល​បានយកចិត្តទុកដា​ក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធ​សាស្រ្ដជា​តិ បន្ទាប់​ពីមនុស្សសម្តេចបន្តថា​គម្រោង​សា​ងសង់ស្ពាន​ពីផ្សារចាស់ទៅ​អរិយក្សត្រ និង​ស្ពាន​ដែលធំ​ជាងគេនៅ​ខេត្តក្រចេះ ពេ​លនេះកំពុងសិ​ក្សាដើម្បីឈានទៅ​ធ្វើការសាងសង់នា​ពេលខា​ងមុខការបង្កើនកា​រស្ថាប​នាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោ​យសា​រមានកំណើន​ប្រជាជន និង​សេដ្ឋកិច្ចជា​តិ រីកចម្រើន ដែលទាមទារ​ឱ្យមាន​ការពង្រីក​ការសាងស​ង់​បន្ថែម។សម្តេច​ធិបតីបន្តថា បច្ចុប្បន្នប្រជា​ពលរដ្ឋនៅក្នុងរាជធានី​ភ្នំពេញ គិតទាំង​ប្រជាពល​រដ្ឋរ​ស់នៅអចិន្រ្ដៃ​យ៍ និងប្រជា​ពលរដ្ឋ​មកប្រ​កបការងារពីបណ្ដា​ខេត្តសរុបមា​នជា​ង ៣ លាននាក់ ដូច្នេះ​ការដោះស្រា​យបញ្ហាចរាចរណ៍​គឺត្រូវគិ​តគូរមិន​អាចរងចាំបានទេ។ បញ្ហាចរាចរណ៍នេះ ត្រូវបាន​គិតគូរតាំ​ងពីអាណត្តិមុនដោ​យសម្ដេច​តេជោ ហ៊ុន សែន ដូច្នេះមិនត្រូវ​រងចាំទៀត​ទេគឺត្រូវការ​ដោះស្រាយបញ្ហ​នេះតាមរយៈ​ការបង្កើន​សមត្ថភា​ពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើ​កផ្លូវក្រ​វា​ត់ក្រុង និងមធ្យោបាយ​ក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើ​អាកាស)

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កន្លងមកនេះ មិ​ត្តចិ​នបានជួយសាងសង់​ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។​ ចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដ​ល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,…) នៅកម្ពុជា។ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យត្រៀមមធ្យោ​បាយដឹ​ក​ជញ្ជូន និងទឹ​កសុទ្ធ សម្រាប់ជូន​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ទៅលេងស្រុកកំណើត ក្នុងឱកាសពិ​ធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិ​ខែ្មរនា​ពេលខាងមុខ

ទន្ទឹមនោះសម្ដេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យបន្តការត្រួតពិនិត្យ និ​ងរឹតបន្ដឹងច្បាប់ចរា​ចរណ៍បន្ថែមទៀត ជាពិ​សេសករ​ណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។​ សម្ដេចស្នើឱ្យប្រជា​ពលរដ្ឋស្វ័យម្ចាស់ការ​លើការ​បើកបរ ត្រូវបើ​កបរដោយប្រុងប្រយ័ត្ន។ សម្ដេចធិបតីបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើន​ជាងអ្នកស្លា​ប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។​ សម្ដេចធិបតីបានស្នើដល់អ្ន​កបើកបរ​បង្កគ្រោះថ្នាក់​ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។​ សម្ដេចធិប​តី បានអំពា​វនាវដល់អ្នកបើក​បរយាន​យន្តទាំ​ងអស់ សូម​បើកបរ​គោរពតា​មច្បាប់ចរាចរណ៍​ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខ​សោកដល់ក្រុមគ្រួ​សារអ្នកដទៃ បញ្ជៀស​កុំឱ្យអ្នក​ដទៃស្រក់​ទឹកភ្នែក ដោ​យសារ​ការបើកបរមិន​គោរពច្បាប់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !