ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ក្រុមការងារចុះ​បញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណ​ត់តំបន់ធ្វើកា​រវិនិច្ឆ័យសម្រាប់​ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ

ក្រុមការងារចុះ​បញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ ប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណ​ត់តំបន់ធ្វើកា​រវិនិច្ឆ័យសម្រាប់​ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ

ប៉ៃលិន៖ មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែសី​ហា ឆ្នាំ២០២៤ បានប្រជុំផ្សព្វផ្សាយ សេចក្តីប្រ​កាសកំណត់​តំបន់ធ្វើការវិ​និច្ឆ័យសម្រាប់​ការចុះប​ញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅភូមិភ្នំកុយ ឃុំ​សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្ថិត​ក្រោមអធិបតីភាពលោក ហុក សុផល អភិបាលរ​ងខេត្ត តំណាងលោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិន។

នាឱកាសនោះលោក ហុក សុផល អភិបាលរង​ខេត្ត បានជម្រុញដ​ល់មន្ត្រីជំនាញ​នៃក្រុមការងារ​វាស់វែងដីធ្លីជា​លក្ខណ:ប្រព័ន្ធពន្លឿនកា​រងារនេះ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនប​ងប្អូន​ប្រជា​ពលរដ្ឋក្នុងការកាត់បន្ថយទំនាស់ដីធ្លី។ជាការ​អនុវត្តតាមកម្មវិធីនយោបាយ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី ធ្វើឱ្យប្រទេ​សជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភម​ង្គល ក្រោមម្លប់ នៃសុខសន្តិភាព។ លើស​ពីនេះសម្តេចមហាបវរធិបតី បានជំរុញ និងយក​ចិត្តទុកដាក់​លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនបង ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងនោះលោកអភិបាលរ​ងខេត្តប៉ៃលិន​ ក៏បានមា​នសំណូមពរសូម​អោយបងប្អូនប្រជា​ពលរដ្ឋក្នុង​ភូមិភ្នំ​កុយ អ្នកពាក់ព័ន្ធនឹងកា​រកាន់កាប់ដីក្នុងភូមិទាំងអស់ ដែលត្រូវចុះអនុវត្តកា​រវាស់វែងចុះបញ្ជីដី​ជាប្រព័ន្ធ ត្រូវមានការ​យោគយល់ អធ្យាស្រ័យគ្នា ស្រុះស្រួលគ្នា លើព្រំដីរបស់ខ្លួន និងរៀប​ចំដាំបង្គោលព្រំដីអោយ​បានរឹងមាំ ព្រមទាំងត្រៀមឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ប្រយោជន៍ដើម្បីទទួលបានការចុះបញ្ជីដីជាប្រព័ន្ធបានឆាប់រហ័ស, ត្រូវស​ម្រេចចិត្តអោ​យច្បាស់​ចំពោះដីដែលត្រូវចែកបន្តអោយកូនចៅ, ជជែគគ្នាអោយបានច្បាស់លាស់រវាងប្តីប្រពន្ធថា ដីណា​ត្រូវចុះបញ្ជីជាទ្រព្យសម្បត្តរួមប្តីប្រពន្ធ ដីណាជាទ្រព្យខាងប្តី ឬទ្រព្យខាងប្រពន្ធ ហើយចំ​ពោះ​អ្នកមាន​ដីជាប់អូរធម្មជាតិ ត្រូវទុកចំណីអូរអោយធំ ព្រោះអូរជាសម្បត្តិរបស់រដ្ឋ តែទោះជាយ៉ាងណា ដីនោះនៅតែជាដី ដែលបងប្អូនប្រើប្រាស់ដដែល ប្រសិនបើរដ្ឋមិន​មានតម្រូវការក្នុង​ការអភិវឌ្ឃន៍​ទេ។

លោក ហុង ពៅ ប្រធានមន្ទីររៀបចំ​ដែនដី នគរ​រូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បាន​ឲ្យ​ដឹងថា៖ គោលបំ​ណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើ​រការចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ រួមមាន៖ ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែល​អនុវត្តផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ ។

លោក សែម សុខន ប្រធានវាលដីតំបន់១ មានលក្ខណ:ជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនី​យកម្ម សំណង់ និង សុរិយោដីខេត្តប៉ៃលិនបានប​ញ្ជាក់​ថា៖ នៅក្នុងភូមិភ្នំកុយឃុំសាលាក្រៅនេះ ស្ថិតិប្រជាពលរដ្ឋ សរុបចំនួនប្រជាជនទាំងអស់ក្នុងភូមិ ២០៦៦នាក់ ក្នុងនោះមាន៖

ប្រុស ៩៨៧នាក់

ស្រី ១០៧៩នាក់

សរុបចំនួនគ្រួសារក្នុងភូមិ ៤៣៩គ្រួសារ

ចំនួនមេគ្រួសារជាបុរស ៤១៩គ្រួសារ

ចំនួនមេគ្រួសារជាស្ត្រី ២០គ្រួសារ

ចំនួនសមាជិកគ្រួសារគិតជាមធ្យម ០៥នាក់

ការកាន់កាប់ដី និងម្ចាស់ដី៖

ភូមិភ្នំកុយមានផ្ទៃដីសរុបចំនួន​២៦៤៤ហិចតា មានក្បាលដីប៉ាន់ស្មានសរុបចំនួន២០០០ក្បាលដី ក្នុងនោះ​ ក្បាលដីលំនៅឋានចំនួន៩០០ក្បាលដី និងកសិកម្មចំនួន១១០០ក្បាលដី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !