ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ពិធីបុណ្យពុទ្ធាភិ​សេក ព្រះពុទ្ធអង្គធំក​ម្ពស់ ៩ ម៉ែត្រ វត្តថ្មរមៀល

ពិធីបុណ្យពុទ្ធាភិ​សេក ព្រះពុទ្ធអង្គធំក​ម្ពស់ ៩ ម៉ែត្រ វត្តថ្មរមៀល

(បន្ទាយមានជ័​យ) ព្រះពុទ្ធអង្គធំ ដែលមានកម្ពស់ ៩ ម៉ែត្រ ស្ថិតនៅវត្តគិរីរុក្ខារាមថ្មរមៀល ភូមិថ្មរ​មៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក ព្រះអង្គធំ នាចុងសប្តាហ៏ កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែសួន សុភី សសុខា លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង លោកជំទាវឧកញ៉ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។ កម្មវិ​ធីបុណ្យ​ពុទ្ធាភិ​សេកព្រះអង្គធំកម្ពស់ ៩ ម៉ែត្រ នេះក៏បានរៀបចំធ្វើនៅតាមបែបប្រពៃណី​ព្រះពុទ្ធសា​សនានៃ​យើង។ព្រះអង្គគ្រូ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិកា​រវត្តគិរីរុក្ខារា​មថ្មរមៀល បានមានសង្ឃដីការថា ព្រះពុទ្ធអង្គធំនេះគឺសាងសង់ពីស្ពាន់សុទ្ធ ដែលមានកម្ពស់ប្រវែង ៩ ម៉ែត្រ ដាក់គង់នៅលើថ្ម ១ ដុំយ៉ាងធំហើយ បែរព្រះភ័ក្ត្រទៅទិសខាងកើត ក្នុងបរិវេរវត្តថ្មរមៀល ដែលជាវត្តជាប់ និងជើងភ្នំដងរ៉ែក មានព្រៃឈើ ពាសពេញផ្ទៃដីវត្តជាកន្លែង ទេសចរណ៏ធម្មជាតិ មិនចាញ់រមណីយដ្ឋានផ្សេងៗឡើយ។

ព្រះតេជគុណ រ៉េន ស៊ីណាត បានមានសង្ឃដីការបន្តថា ៖ សមិទ្ធផលជាច្រើន ដែលបានកើតឡើង ក្នុងវត្តថ្មរមៀលនេះ គឺបានមកពីសទ្ធាជ្រះថ្លា ពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រ​សួងមហាផ្ទៃ បានមានប្រសាសន៏ថា ៖ ក្នុងការជួបជុំ ធ្វើពិធីបុណ្យរួមទាំងអស់គ្នា នាឪកាសនេះ គឺអាស្រ័យប្រទេសជាតិយើងមានសុខសន្តិភាព ដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច​អគ្គម​ហាសេនា​បតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយ បច្ចុ​ប្បន្នរា​ជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណាចក្រកម្ពុជា កំពុងបន្តអនុវត្ត នូវគោ​លនយោបាយ ឈ្នះ ឈ្នះ ព្រមទាំងពង្រឹង សន្តិសុខ ការ​ពា​រសុខសន្តិភាព ជូនជាតិមាតុភូមិ បន្តគាំទ្រ ការសាងសង់ ព្រែកជីកហ្វូណន តេជោ និងចូល​រួមគាំទ្រ​នូវ សារសំលេង ពិសេសរបស់ សម្តេច តេជោ ហ៊ុន សែន ដែលបាន ថ្លែងពន្យល់បន្ថែម អំពីកិច្ចសហប្រតិបត្តិ ការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV . DTA

ជាចុងក្រោយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពលរដ្ឋ ក៏បាន រាប់បាត្រ ព្រះសង្ឍ ១០៨ អង្គ នាឪកាសនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !