ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

គណៈបញ្ជា​ការឯកភាពខេត្ត ប្រជុំត្រៀម​រៀបចំ​សន្តិសុខសណ្តាប់ធ្នាប់ ចំពោះព្រះដំ​ណើ​រនិមន្ត របស់ព្រះធ​ម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន

គណៈបញ្ជា​ការឯកភាពខេត្ត ប្រជុំត្រៀម​រៀបចំ​សន្តិសុខសណ្តាប់ធ្នាប់ ចំពោះព្រះដំ​ណើ​រនិមន្ត របស់ព្រះធ​ម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធា​នគ​ណៈ​បញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំ​ត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនព្រះដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័​ទតាម​ខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើ​កឡើងថា៖ «ដើម្បីទទួលបដិសណ្ឋារកិច្ច និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ចំពោះព្រះដំណើ​រនិមន្តទស្សនកិច្ច នៅលើទឹកដី ខេត្តប៉ៃលិន របស់ព្រះធម្មវនវាសី ចន្ទ មុនី, សូមឱ្យមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ក្នុងការទទួលព្រះអង្គឱ្យបានល្អ ទាំងការ​រៀបចំចង្ហាន់, ទីកន្លែងគង់នៅ, ការការពារសន្តិសុខសណ្តាប់ធ្នាប់, ការត្រៀមរថយន្តសង្រ្គោះ ជាដើម ធ្វើយ៉ាងណាឱ្យព្រះដំណើរទស្សនកិច្ចរបស់ព្រះអង្គ ប្រព្រឹត្តិទៅដោយរលូន»

សូមជម្រាបថា៖ ព្រះធម្មវនវាសី ចន្ទ មុនី នឹងនិមន្តមកកាន់ខេត្តប៉ៃលិន នៅ ថ្ងៃទី២៥២៦ ខែសីហា ឆ្នាំ២០២៤ ដោយនៅវេលា នៅវេលាម៉ោង ៥៖០០នាទីរសៀល ព្រះអង្គនិមន្តមកដល់ខេត្តប៉ៃលិន តាមដងផ្លូវជាតិលេខ ៥៩ និងផ្លូវជាតិលេខ ៥៧ កាត់តាមស្រុកកំរៀង ចូលមកស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ហើយព្រះអង្គគង់នៅក្នុងវត្តរតនសោណ្ឌ ហៅវត្តកោងកាង។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ព្រះអង្គឆាន់ចង្ហាន់ពេលព្រឹកនៅវត្តកោងកាង, វេលាម៉ោង ៧៖០០នាទីព្រឹក ព្រះអង្គផ្តល់ឱវាទធម្មទេសនា និងវេលាម៉ោង ៨៖០០នាទីព្រឹក ព្រះអង្គនិ​មន្ដពិនិត្យប​ង្គោលព្រំដែននៅឡាក់៦៥ ឡាក់៦៤ និងឡាក់៦៣ (ច្រកទ្វារព្រំដែនអន្តរជាតិព្រំ) រួចបន្តដំណើរទៅថ្មដា ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ដោយកាត់តាម ស្រុកសំឡូត ខេត្តបាត់ដំបង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !