ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកម​ង្គលបូរី ខេត្តបន្ទាយមានជ័យ

ពិធីសំណេះសំណាល​ជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកម​ង្គលបូរី ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈខេ​ត្តបន្ទាយមានជ័យ នាព្រឹថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួ​បសំណេះសំណាល​ជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំង ១៣ឃុំ ប្រមាណជាង ១០០០នាក់ នៅបរិវេណផ្សារបូរី​ជ័យ២ (ហៅផ្សារចំការតាដោក) ស្ថិតនៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​ដើម្បីធ្វើការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV-DTA)

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានឡើងរាយការណ៍ដឹងថា ក្រោមការដឹកនាំដ៏ត្រឹម​ត្រូវរប​ស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកកោណដំណាក់កាលទី ១ ធ្វើឲ្យ​ប្រ​ទេសកម្ពុជាបន្តបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ។ក្នុងនោះដែរស្រុកមង្គលបូរីការងារសន្តិសុខ សណ្ដាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ដោយមាន​ការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្នុងការជំរុញនូវការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភា​ព មានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា។

ថ្លែងនៅក្នុងឱកាសនោះ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើ​រដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ដែលបានចូលរួមគាំទ្រនៅគម្រោង សហប្រតិប​ត្តិកា​រអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ( CLV DTA) របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ មាន កម្ពុជា ឡាវ និងវៀតណាម ( CLV DTA) បានធ្វើឲ្យជួយកាត់បន្ថយការជួញដូរមនុស្ស កាត់បន្ថយកា​រជួញដូរគ្រឿងញៀន និងប្រែក្លាយធ្វើឲ្យប្រទេសទាំងបី មានសេដ្ឋកិច្ចរីកចម្រើនជាងពេលមុនៗ ហើយគម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេ​សជួយស​ម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែ​នឲ្យកាន់តែមានភាពប្រ​សើរឡើង។

ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែ​លបាន​ចូលរួមនៅពេលនេះ សូម​បន្តផ្សព្វផ្សាយ​ទៅតាម​មូល​ដ្ឋាន ឲ្យបានទូលំទូលា​យអំពីកិច្ចសហប្រ​តិបត្តិកា​រតំបន់ត្រីកោណអភិវឌ្ឍន៍( CLV DTA) និងកុំជឿតាម​ការញុះញង់បង្កចលាចលបំផ្លាញនូវសមិទ្ធផលនិងបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

សូមបញ្ជាក់ផង​ដែរថា៖ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជាឡាវវៀតណា​ម (CLV-DTA) ដែលបានផ្តួចផ្តើមដោយ សម្តេចតេជោ ដើម្បីផលប្រយោជន៍នៃសន្តិភាព ការអភិ​វឌ្ឍ និងសេដ្ឋកិច្ចសង្គម សម្រាប់ប្រជាជនយើង ជាពិសេសប្រជាជនរស់នៅខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !