ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោក​ យឹម​ សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយ​ NODRUG ដល់ព្រះ​សង្ឃ​ ក្នុងស្រុក​ព្រះនេត្រព្រះ​

លោក​ យឹម​ សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយ​ NODRUG  ដល់ព្រះ​សង្ឃ​ ក្នុងស្រុក​ព្រះនេត្រព្រះ​

ខេត្តបន្ទាយមានជ័យ​ អ្នកចូលរួមទាំងអស់គ្នា​ ដើម្បីជីវិ​តនិង​សហគមន៍គ្មានគ្រឿងញៀន លោក​ យឹម​ សំណាង​ អភិបាលរង ខេត្តបន្ទាយមានជ័យ​ មានប្រសាសន៍បែបនេះ​ក្នុងពិធីផ្សព្វផ្សាយកម្ម​វិធីទូរស័ព្ទដៃដែលមាន​ឈ្មោះថាNodrug ក្នុងការចូ​លរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើង នៅ​វត្តប្រាសាទស្រះឈ្នួរឃុំឈ្នួរមានជ័​យស្រុកព្រះនេត្រព្រះ​ នាចុងសប្ដាហ៍នេះ។ ក្នុងវគ្គផ្សព្វផ្សាយ​ ក៏មានការនិ​មន្តចូលរួម​ ពីព្រះមន្ត្រីសង្ឃ​ អាចារ្យគណៈកម្មការ​ សមាគមអាចារ្យខ្មែរ​ គណៈកម្មការ​គ្រិស្តបរិស័ទនៅក្នុងស្រុកព្រះ​នេត្រព្រះចំនួន៦៣០អង្គ/នាក់ផងដែរ។

យោងតាមការចាំបាច់រប​ស់ប្រមុខរាជរដ្ឋាភិបា​ល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងរដ្ឋបា​លខេត្តបន្ទាយមានជ័យក៏ដូចជានាពេ​លបច្ចុប្បន្ននេះនៅកម្ពុជា​យើងកំពុងជួបបញ្ហាប្រឈមគឺមា​នតែ​យើង​ទាំ​ងអស់គ្នាត្រូវ​ចូលរួ​មជាដាច់ខាតនូវការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែលនឹងបំផ្លាញ​អាយុជីវិតឲ្យខូច​អនាគតខាតបង់​សេដ្ឋកិច្ចគ្រួសារសង្គម​ជាតិទាំងមូល​ អំពីគ្រឿងញៀន​ ឥឡូវ វិញ​នូវ​ចំនួន​ពីរប្រភេទ​ទៀត​ បារីអេឡិចត្រូនិក​ ស្លឹក​ កន្ធំ​ ឬក៏ទឹក​ ក្រាក់ធំ​ ដែលយើ​ងត្រូវហាម​ឃាត់ផ​ងដែរ។បន្ទាប់​ពីមន្ត្រីបានឡើងធ្វើបទ​បង្ហាញពីផលប៉ះពាល់នៃគ្រឿងញៀន​ រួចមក​ ព្រះឧត្ដម​សមណ:ញាណ​ ណាប់​ ម៉ឺន​ព្រះបាឡាត់ គណខេត្ត​ បានមានសង្ឃដីកាថា​ ព្រះតេជគុណ​ ព្រះ​សង្ឃគ្រប់ព្រះអង្គត្រូវ ប្រាស​ចាកឲ្យបានដាច់ខាត​ពីរគ្រឿងញៀន​ ព្រោះវាបំផ្លាញសុខភាព​ ខូចអ​នាគត​ បំផ្លាញធនធានមនុស្ស​ សូមរស់​នៅឲ្យឆ្ងាយពីគ្រឿងញៀន​ ព្រោះថា​ គុណម្ចាស់​ទៅជាទំ​ពាំងស្នងឫស្សីស្នងសង្គមជា​តិ​ ធ្វេីឲ្យសង្គមជាតិ​ យើងមានភាពរុងរឿង​ ភាពនិងភាពថ្កុំថ្កើងដល់​សាសនាដូច្នេះត្រូវខិត​ខំរៀនសូត្របើយើងល្ងង់ខ្លៅ​ មិនអាចទ្រទ្រង់ប្រទេសជាតិបាននោះទេ។

ក្នុងឱកាសនោះដែរ​ លោក​ យឹម សំណាង​ អភិបាលខេត្ត​ បានមានប្រសាសន៍ថា​ Nodrug​ការរៀបចំកម្មវិធីផ្តល់​នូវការអប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់​គ្រឿងញៀនគឺមាន​លក្ខណៈគ្រឿ​ងញៀននឹងក្លា​យជាក្ដីបារម្ភ​ របស់សង្គមជាតិ។ ហើយអាជ្ញាធរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀនទេីបប្រកា​សឲ្យទាញយកនូវការប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗ​ ។ ម្យ៉ាងវិញ​ទៀតកម្មវិធីទូរ​ស័ព្ទដៃNodrug​មានគោលបំណង ដើម្បីទទួលបានការ​កម្សាន្តបែបអប់រំបង្រៀន​ផ្នែកព័ត៌មាននា​នាដែលទាក់ទិ​ននឹងបញ្ហាគ្រឿងញៀនដើម្បីចូល​រួម ជាមួយសមត្សកិច្ច​ តាមរយៈ​ ការរាយការណ៍​ពី​ព័ត៌មានដែលពាក់ព័ន្ធនឹ​ងបញ្ហាគ្រឿងញៀនជាមួយគ្នានេះ​ផងដែរ​ លោក​ យឹម សំណាង​ បានធ្វើកា​រសំ​ណូមពរដល់ព្រះតេជគុណ​ គ្រប់ព្រះអង្គ​ សមណ:សិស្សទាំងអស់​ ដែលបានចូលរួ​មក្នុងឱកាស​នេះ​ សូមជួយបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពី​ បារីអេឡិចត្រូនិក​ និង​ ស្លឹកកន្ធំ​ទាំង​អស់​ ដែលជាសារធាតុញៀនដែលកំពុងផ្ទុះនាពេលថ្មីៗនេះ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !