ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យពលរដ្ឋ ថែរក្សាសុខភាពខ្លួនឯង និងគ្រួសារ ដើម្បីព​ង្រឹងគុណ​ភាពធនធានមនុស្សនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យពលរដ្ឋ ថែរក្សាសុខភាពខ្លួនឯង និងគ្រួសារ ដើម្បីព​ង្រឹងគុណ​ភាពធនធានមនុស្សនៅកម្ពុជា

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដ​ល់​ប្រជា​ពលរដ្ឋទូទៅ និយាយជារួម និងដោយឡែក ប្រជាព​លរដ្ឋដែលមកចូលរួមទទួលការពិនិត្យ និងព្យាបាលសុ​ខភាពដោយឥតគិតថ្លៃ ពីក្រុមគ្រូពេ​ទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន ខិតខំថែរ​ក្សាសុខភាព​ខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសកុមារដែលកំពុងលូតលាស់និងទទួលការអប់រំ ដើម្បី​រួមចំ​ណែកគាំទ្រគោលនយោបាយពង្រឹងគុណភាពធន​ធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹ​កនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា។

ថ្លែងទៅកាន់​អាជ្ញាធរ និង​ប្រជាពលដ្ឋ ក្នុងពិ​ធីពិនិត្យ​និងព្យាបាលជំងឺ រៀបចំនៅវិទ្យាល័យអន្លង់វិល ស្រុក​​សង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមា​នប្រសាសន៍ថា ដើម្បីសម្រេចបាន​គោលដៅពង្រឹងគុណភាពធនធានមនុស្ស ដូចមានកំណ​ត់ក្នុងមុំនៃ​យុទ្ធសាស្រ្តប​ញ្ចកោណ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់​លើវិស័​យសុខភាពសាធារណៈ ដោយបានពង្រឹងគុណភាពនៃ​ការផ្ដល់សេវា​ពិនិត្យនិ​ងព្យាបាល​នៅតាម​មន្ទីរ​ពេទ្យរដ្ឋ និងឯកជន ព្រមទាំងការលើកកម្ពស់ការ​យល់ដឹងរប​ស់ប្រជាព​លរដ្ឋអំពីសា​រៈសំខាន់នៃ​កាថែទាំសុខភាព។

បើតាមឯកឧត្តមអ​ភិសន្តិបណ្ឌិត​ ស សុខា ដោយសារការមើលឃើ​ញពីសារៈសំខាន់​នៃសុខភាព​សាធា​រណៈ ជាពិសេសុខុមា​លភាពរបស់ប្រជា​ជននេះហើយ ទើប​នៅកម្ពុជាមានបណ្ដាអង្គការ និងសមាគម​ជាតិ និងអន្តរជាតិជាច្រើន បាននិងកំពុងរួមចំណែ​កធ្វើសកម្មភាពមនុស្សធ​ម៌ផ្នែក​សុខាភិ​បាល ជូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តួយ៉ា​ងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ឬគ្រូពេទ្យ TYDA ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯ​កឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាក់ស្ដែង​នៅថ្ងៃនេះ​ផ្ទាល់ ក៏មានក្រុម​គ្រូពេទ្យ​សប្បុរសធម៌​ប៉ាយសួយ​ឡាវយិន កំពុងចូលរួមពិនិត្យ និងព្យាបាលជំងឺជូ​នពល​រដ្ឋក្នុងស្រុកសង្កែដោយឥតគិតថ្លៃ។

គួរកត់សម្គាល់ថា ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួ​យឡាវយិន បានបំពេញបេសកកម្ម​នៅកម្ពុជារ​យៈ​កាល២០ឆ្នាំ ដោយចាប់ផ្តើមដំបូងក្រោមការជួយជ្រោមជ្រែងពីសម្តេចក្រឡាហោម ស ខេង អតីតឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាសមា​ជិកឧត្តមប្រឹក្សា​ផ្ទាល់ព្រះម​ហា​ក្សត្រ។ សម្រាប់បេ​សកកម្មនៅស្រុកសង្កែនេះ មានការសម្របសម្រួលពីលោកបណ្ឌិត ឈឹម ផាន់​ណា ការ​ចូលរួមពីគ្រូពេទ្យចំណានៗ មកពីប្រទេសចិន ថៃ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ រួមទាំងក្រុម​គ្រូពេទ្យក្នុង​ស្រុកមួយចំនួនទៀត ដោយប្រើវិធី​សាស្រ្តពិនិត្យនិងព្យាបាលជំងឺទូទៅមួយចំនួនតាមវិធីសម័យ និងបុរាណ។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តមភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន ដែលបានសម្របសម្រួល ដោយមានការគាំ​ទ្រពីក្រុមការងារ​សហភាពសហ​ព័ន្ធយុវជន ស...ក និងក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ធ្វើឱ្យក្រុមគ្រូពេ​ទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន មានលទ្ធភាពងាយស្រួលក្នុង​ការផ្ដល់សេវាពិនិត្យនិងព្យា​បាលជំងឺជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងក្រុម​កា​រងារលោកបណ្ឌិត ឈឹម ផាន់ណា ដែលមិនត្រឹមតែផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រ​ជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់អំណោយអង្ករ ជូនពលរដ្ឋទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !