ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច និងក្មេងទំនើង ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ FRA សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត

ពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច និងក្មេងទំនើង ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ FRA សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច និងក្មេងទំនើងជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ FRA សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ អភិបាលរងក្រុង ចៅសង្កាត់ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

 

លោក លាម ឡា នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត បានមានមតិលើកឡើងថា៖ ការចុះផ្សព្វផ្សាយអំពីការល់់ទាញយកកម្មវិធីទូរសព្ទដៃ Nodrug ឲ្យបានទូលំទូលាយនេះក្នុងគោលបំណង ដើម្បីឲ្យទទួលបានសារអប់រំ ,ព័ត៌មានទាន់ហេតុការណ៍ ,ចំណេះដឹងពីផលប៉ះពាល់ ពិសេសពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ស្តានិតិសម្បទា និងគ្រឿងញៀន ហើយNodrug នេះគឺជាមធ្យោបាយរាយក្នុងការរាយការណ៍អំពីករណីប្រើប្រាស ករណីជួញដូរ ករណីដឹកជញ្ជូននិងការឆ្នៃផលិតផលគ្រឿងញៀនក្នុងសហគម មកកាន់ក្រុមការងារបានទទួលព័ត៌មាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានដល់ការបង្កា ទប់ស្កាត់ បង្ក្រាបបានទាន់ពេលវេលា ជាពិសេសគឺសំដៅការកាត់បន្ថយឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសហគម ស្របតាមទស្សនៈវិស័យមានន័យថាយើងចូលរួមទាំងអស់គ្នា ដើម្បីសហគមយើងគ្មានគ្រឿងញៀន ។

 

លោកវរសេនីយ៍ទោ ស្រី សារ៉ុម នាយការិយាល័យគ្រឿងញៀន និងថាលោកវរសេនីយ៍ទោ ឈឹម វុទ្ធី នាយរងការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ

 

បានឡើងធ្វើបទបង្ហាញនិងលើកឡើងថា៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃដែលមានឈ្មោះថា «NoDrug»ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់សមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការាយការសម្ងាត់ជូនដល់សមត្ថកិច្ច។ម្យ៉ាងវិញទៀត ដោយអនុវត្តន៍សម្រាប់ការទាញយកកម្មវិធីទូរទសព្ទដៃ Nodrug របស់បងប្អូនជាការាយការសម្ងាត់ទើបខាងសមត្ថកិច្ចបានចុះស៊ើបអង្កេត និងប្រតិបត្តិការនៅតាមបណ្តារស្រុក ក្រុង ហើយបន្ទាប់ពីការទទួលបានពីNodrugនេះ។ក្នុងលោកវរសេនីយ៍ទោ ក៏បានធ្វើការផ្សព្វផ្សាយពីគុណវិបត្តិរបស់ការប្រើប្រាស់បារីអេឡិចត្រូនិច និងក្មេងទំនើង ក៏ដូចជាស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនៅក្នុងប៉ោយប៉ែតផងដែរ។

 

ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖(Nodrug)ជាកម្មវិធីផ្ដល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ១,ដើម្បីទទួលបានការកំសាន្តបែបអប់រំមេរៀន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

 

ជាមួយគ្នានោះលោក យឹម សំណាង បានធ្វើការសំណូមពរដល់លោកគ្រូ អ្នកគ្រូគណៈគ្រប់គ្រងសាលា ជាពិសេសសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមនាពេលនេះសូមបន្តផ្សព្វផ្សាយទៅតាមមូលដ្ឋាន ឲ្យបានទូលំទូលាយអំពីNodrug,បារីអេឡិចទ្រនិច និងស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនេះផងដែរ។

 

បន្ទាប់ពីបញ្ចប់នូវពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrugរួចមក លោក យឹម សំណាង និងក្រុមការងារបានអញ្ជើញបន្តចូលរួមដាំកូនឈើ នៅបរិវេណវត្តពោធិវ័ន្ត(ថ្មសិន) ស្ថិតនៅក្នុងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !