ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ​ ដឹកនាំកម្លាំងនគ​របាលទូទាំងខេត្ត ប្រារព្ធពិធីវា​យគង ទូងស្គរអ​បអរសាទរ​ពិធី​បើកការដ្ឋាន​សាង​សង់ព្រែកជីកហ្វូណ​នតេជោ

លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ​ ដឹកនាំកម្លាំងនគ​របាលទូទាំងខេត្ត ប្រារព្ធពិធីវា​យគង ទូងស្គរអ​បអរសាទរ​ពិធី​បើកការដ្ឋាន​សាង​សង់ព្រែកជីកហ្វូណ​នតេជោ

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៥ ​ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង០៩និង០៩នាទី លោកឧត្តម​សេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោ​កស្រី ឧត្តមសេនីយ៍​ វរសេនីយ៍ ស្នងការរ​ង នាយការិយាល័យជំនាញ លោកអធិការ​នគរបាល​ក្រុង ស្រុក មេបញ្ជាការវីរៈនគរបា​លការពារព្រំដែនគោកទាំង៤ និងមន្ត្រីនគ​របាលទូទាំ​ងខេត្ត  បាន​ប្រារព្ធពិធី​ វាយគង ទូងស្គរអបអរសាទ​រពិធីបើកកា​រដ្ឋាន​សាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេ​ណ​ស្នងការដ្ឋាននគរបាលខេត្ត។ ការអ​បអរសាទពិធីជាប្រវត្តិសាស្ត្រជា​តិមួយនេះធ្វើឡើងចំពេល ដែ​ល​ប្រមុខរាជរដ្ឋាភិបាល ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា​ណែត អញ្ជើញជាអធិបតី «បើក​ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំ​ណុច​ព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេ​បាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លង​កាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជា​ជនសរុបប្រមាណ​ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមានទទឹងមុ​ខកាត់ផ្នែក​ខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅ​នាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន​២គន្លង អាចចេញចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងព្រែកជីកហ្វូណនតេជោ​ដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិ​តផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា  ហើយបាន​បន្តអនុវត្ត​ដោ​យស​ម្តេចធិ​បតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងផ្ដ​ល់អត្ថប្រយោ​ជន៍ជាច្រើនដល់​ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនទំនិញ វិស័យអចលនទ្រព្យ និងការវិនិយោគផ្សេងៗ នឹងនាំឱ្យកម្ពុជាមា​នឯករាជ្យភាពខាងសេដ្ឋកិច្ច និងចរាចរណ៍កាន់តែខ្លាំងបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !