ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ឆាយ គឹមខឿន អញ្ជើញជា​អធិបតីក្នុងពិធី​បិទវគ្គបំ​ប៉នជំនាញរ​យៈពេល​ខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុ​ស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ឆាយ គឹមខឿន  អញ្ជើញជា​អធិបតីក្នុងពិធី​បិទវគ្គបំ​ប៉នជំនាញរ​យៈពេល​ខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុ​ស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯ​ក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណា​ងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ​នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក​ឧត្តមសេ​នីយ៍ត្រី រ៉ែម វីរះ ស្នងការ​រងផែ​​នការ​ងារសេនា​ធិការ តំណាងលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០​២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតី​ក្នុង​ពិធី​បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពី តួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់់មន្ត្រីន​គរបាលប៉ុស្តិ៍រដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអ​ញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានសេនាធិការ, ប្រធានអនុប្រធាននាយ​កដ្ឋានសរុបផែន​ការ, ប្រធានអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកឧត្តមសេ​នីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការអធិការរងក្រុងស្រុកទាំង៩ និងសិក្ខាកា​មសរុបចំនួន ១៣៤នាក់ (ស្រី២៥នាក់)។ វគ្កសិក្សានេះមានរយះពេលចំនួន១២ថ្ងៃ គិតចាប់បី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍​ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ កោតសរសើរដល់ ស្នងការដ្ឋានន​គរបា​លខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀប​ចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍អង្គភាព អង្គភាពចំណុះ រួមនិ​ងការបើកវគ្គបំប៉នរយៈពេលខ្លី ខាងលើជូនដល់ មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទនៈ។ មន្ត្រីន​គរបាលទាំងអស់ដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ បម្រើ​ការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងមានទំនាក់​ទំនងល្អ ជាមួយពួកគាត់។

ទន្ទឹមគ្នានោះ​ឯកឧត្តម​គណអធិបតី ក៏បានក្រើនរំលឹកដ​ល់កងកម្លាំងគរ​បាលទាំងអស់​ត្រូវបន្តស្វែង​យល់បន្ថែម ពិ​សេសចំ​ណេះដឹងផ្នែក​ព័ត៌មានវិទ្យា ពង្រឹ​ងទប់ស្កាត់ បង្ក្រាបបទ​ល្មើសព្រ​ហ្មទណ្ឌគ្រប់​ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !