ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ជំរុញឱ្យភាគី​ពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹង​អំពើជួញ​ដូរមនុ​ស្ស

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ជំរុញឱ្យភាគី​ពាក់ព័ន្ធ ផ្តល់«ព័ត៌មានពិត» ពាក់ព័ន្ធនឹង​អំពើជួញ​ដូរមនុ​ស្ស

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ​ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងមហាផ្ទៃ និងជា​ប្រ​ធានគណៈ​កម្មាធិ​ការជាតិ​ប្រយុទ្ធប្រឆាំ​ងអំពើជួញដូរម​នុស្ស (...) បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រ​ប់ក្រសួង ស្ថាប័ន អង្គទូត អង្គការ​សង្គម​ស៊ីវិលជា​តិអន្តរជាតិ វិស័​យឯកជន អង្គភាពសារព័ត៌មាន និងភាគីពា​ក់ព័ន្ធ ទាំងនៅថ្នាក់​ជាតិ និងថ្នាក់ក្រោម​ជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌​មានពិត​ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស​តាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបប​ទល្មើស​បានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញជា​អធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់​ជាផ្លូវការផែនការយុទ្ធសាស្រ្តជា​តិស្តីពីកា​រប្រយុទ្ធប្រ​ឆាំងអំពើជួញដូរមនុស្ស ​២០២៤២០២៨ នាព្រឹកថ្ងៃទី១ ខែសី​ហា ឆ្នាំ២០២៤ ឯកឧត្ត​មអភិសន្តិប​ណ្ឌិត ស សុខា បាន​ចាត់ទុកថា ការផ្តល់រ​បាយការណ៍ និងព័ត៌មានពិត មានសារៈសំ​ខាន់ក្នុងការ​តាមដាន សម្រេចចិត្ត តម្រង់​ទិស​ការងារ និងបង្ក្រាបប្រភពមេ​ក្លោងជួយដូរមនុស្ស ឱ្យ​បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នៅចំ​ពោះវត្តមានអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអ​នុប្រធាន គ...ជ​ ឯកឧត្តម ​ហេង សួរ រដ្ឋមន្ត្រីក្រសួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹក​នាំ និងសមាជិក ​សមាជិ​កាគណៈកម្មាធិកា​រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំង​តំ​ណាងអង្គទូតនានាប្រចាំព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានមាន​ប្រសាសន៍​បញ្ជាក់ថា ក្រសួង ស្ថាប័ន អង្គទូត​ អង្គការសង្គម​ស៊ីវិលជាតិអន្តរជាតិ​ និងភាគីពាក់ព័ន្ធទាំងអស់ គឺ​ជាតួអង្គ​ដែលត្រូវទ​ទួលខុស​ត្រូវការងាររួមគ្នា ដោយពុំអាចខ្វះ​ដៃគូរកិច្ចសហ​ប្រតិបត្តិការ​ណាមួយ​ឡើយ ដោយ​សារអំពើជួញដូរមនុស្សជា​ចរន្ត នៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើស​បានប​ង្កើតជាបណ្តាញប្រទា​ក់ក្រឡាគ្នា​យ៉ាងរឹងមាំ បង្កប់​នៅគ្រប់ទិសទី និង​មានលទ្ធភាពកាន់តែធំ មធ្យោ​បា​យកាន់​តែទំនើបក្នុងការប្រព្រឹត្ត​បទល្មើសតាមគ្រប់រូបភាព ជាពិសេស​គឺប្រព័ន្ធ​បច្ចេកវិទ្យាដ៏​ទំនើប ដើម្បីអូស​ទាញទឹកចិត្តជនរងគ្រោះ។ ហើយក៏ជាទីកន្លែង​ដែលជន​ល្មើសងាយ​ស្រួលបិទ​បាំងសម្មភាពបំផុតដែរ។

ថ្លែងក្នុងឱកាសនោះ​ដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ក៏បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិ​កា និងតួអង្គពាក់ព័ន្ធទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរហូតដល់ក្រុង ស្រុក ខណ្ឌ និ​ងឃុំ សង្កាត់ ត្រូវបំពេញតួនាទី ភារកិច្ចការងារប្រកបដោយកា​រទទួលខុស​ត្រូវឱ្យបានច្បាស់​លាស់ ដោយត្រូវតាមដាន វាយតម្លៃ អប់រំ និងផ្សព្វផ្សាយព័ត៌មាន តាមរ​យៈការប្រជុំរាយ​ការណ៍ប្រចាំខែ ឱ្យ​បានទូលំទូលាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ លទ្ធផលការ​ងារនេះ ត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ត្រឹមថ្ងៃទី២៧ ជារៀងរាល់ខែ ដើម្បីបូកសរុបជូនគណៈ​កម្មា​ធិការជាតិបានទាន់ពេលវេលា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមជឿជាក់ថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីកា​រប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្ស ២០២៤២០២៨ នឹងក្លាយជាផែន​ទីបង្ហាញផ្លូវសម្រាប់គ្រប់ក្រសួង ស្ថាប័ន អង្គភាព​ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកប​ដោយប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីប្រកាស​នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធាន​អចិន្ត្រៃយ៍គណៈ​កម្មាធិការជា​តិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងឱ្យដឹងថា ផែនការយុទ្ធសាស្រ្តជាតិនេះ គឺមានទ​ស្សនវិស័យ គោលដៅ គោលបំណងច្បាស់លាស់ បានកំណត់នូវសូចនាករ និងលទ្ធផលរំ​ពឹងទុកជាក់​លាក់ងាយស្រួលដល់ការអនុវត្ត។ សកម្មភាពទាំងអស់ នឹងត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន អង្គភាពជំនាញតាមវិស័យនីមួយៗបទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំពេញឱ្យគ្នា​ទៅវិញទៅមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !