ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

បើករថយន្តទំនើ​បលឿនដូចព្យុះ ឡើងខឿន​រង្វង់បុកមនុស្សបាក់ជើងជាច្រើនកំណាត់របួ​សធ្ងន់ បន្ត​បុក​រះម៉ូតូក​ង់​បី រទេះ​លក់ដូរខូច​ខាតជាច្រើនគ្រឿង

បើករថយន្តទំនើ​បលឿនដូចព្យុះ ឡើងខឿន​រង្វង់បុកមនុស្សបាក់ជើងជាច្រើនកំណាត់របួ​សធ្ងន់ បន្ត​បុក​រះម៉ូតូក​ង់​បី រទេះ​លក់ដូរខូច​ខាតជាច្រើនគ្រឿង

បន្ទាយមានជ័យ៖ បើករថយន្តទំនើបលឿនដូចព្យុះ ឡើងខឿនរង្វង់បុក​មនុស្សបាក់ជើងជា​ច្រើនកំ​ណា​ត់របួស​ធ្ងន់ បន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាតជាច្រើនគ្រឿង កើតហេតុ​នៅវេ​លាម៉ោ​ង៤.០៥ នាទីរសៀល ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចរង្វង់៥៨ ក្នុងភូមិស្ទឹងបត់ សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៌បានប្រាប់ថា៖ ពេលកើតហេតុ គេឃើញរថយន្ត ម៉ាក ឆែរ៉ូឡែត កាំម៉ារ៉ូ ពណ៌​ស បិទស្កុតពណ៌ឈាមជ្រូក១ជុំ ពាក់ផ្លាកលេខ កម្ពុជា TF201120 បើកបរពីទិសជើងទៅត្បូង បើកលឿ​នដូចព្យុះឡើងខឿនរង្វង់៥៨ បុកស្ត្រីកំពុងលក់ទឹកអំពៅនៅម្ខាងផ្លូវ ម្នាក់បាក់ជើ​ងទាំងស​ងខាងជាច្រើនកំណាត់រងរបួសធ្ងន់ រថយន្តបន្តបុករះម៉ូតូកង់បី រទេះលក់ដូរខូចខាត៥ទៅ៦គ្រឿង រួចជ្រុកទៅមុខធ្លាក់ចូលក្នុងប្រឡាយទឹក រថយន្តខូចខាតធ្ងន់ទៅមុខលែងរួច។

អ្នកឃើញហេ​តុការណ៍បានបន្តថា ៖ ក្រោយពីរថយន្តបើកធ្លាក់ប្រឡាយ ត្រូវបានប្រជាពលរដ្ឋ​បើកទ្វារជួយសង្គ្រោះ ប៉ុន្តែអ្នកបើកបរ និងអ្នករួមដំណើរពីរនាក់ប្តីប្រពន្ធជាជាតិខ្មែរ មិនមានអ្នករង​របួសទេ។ បុរសអ្នកបើកបរ រួមជាមួយប្រពន្ធរួមដំណើរត្រូវបានប្រជាពលរដ្ឋឃាត់ ប្រគល់ឲ្យស​មត្ថកិច្ចជំនាញ ចំណែកស្ត្រីលក់ទឹកអំពៅ ត្រូវបានរថយន្តស​ង្គ្រោះបឋមក្រុង​ប៉ោយប៉ែតបញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដីថ្មី។

សមត្ថកិច្ចនគរបាល​ចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ អ្នកបើកបរមិនមានជាតិ​អាល់កុលនោះ​ទេ​ តែបើកបរលឿនពេក ដល់ចំណុចកើតហេតុបាត់ភាពជាម្ចាស់ការ ទើបបណ្តាលឲ្យរថយន្ត​បុកខឿន រង្វង់មូ​ល៥៨ រួចជ្រុលទៅបុកជនរងគ្រោះ នៅម្ខាងផ្លូវបន្តបុករះម៉ូតូកង់បី រទេះលក់ដូរ​ខូចខា​ត៥ទៅ៦គ្រឿង ទៅធ្លាក់ប្រឡាយទឹកទៅមុខលែងរួច។

ក្រោយពីសមត្ថកិច្ចនគរបាល​ចរាចរណ៍វា​ស់វែងរួច ម៉ូតូកង់បី រទេះលក់ដូរ ដែលខូចខាត ជាច្រើន​គ្រឿង រួមជាមួយរថយន្តបង្ក​ត្រូវបានកម្លាំងនគរបាល​ជំនាញស្ទូចនិងដឹក​យកទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំភាគីទាំងពីរដោះស្រាយគ្នាតាមក្រោយ៕ (ប៉ោយប៉ែត)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !