ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ឯកឧត្តមទេសរដ្ឋមន្ត្រី ​អុី ឈាន ​ស្នើដល់ក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះ​មូលដ្ឋាន​ខេត្ត ត្រូវយ​កចិត្ត​ទុកដា​ក់ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន

ឯកឧត្តមទេសរដ្ឋមន្ត្រី ​អុី ឈាន ​ស្នើដល់ក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះ​មូលដ្ឋាន​ខេត្ត ត្រូវយ​កចិត្ត​ទុកដា​ក់ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន

ប៉ៃលិន៖ ឯកឧត្តម ​អុី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធា​នក្រុមកា​រងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តប៉ៃលិន បាន​ស្នើដល់ក្រុមការ​ងាររាជរដ្ឋាភិ​បាលចុះ​មូលដ្ឋាន​ខេត្ត ត្រូវយ​កចិត្តទុកដា​ក់ អនុវ​ត្តតួនាទី និងភា​រកិច្ចរបស់ខ្លួន ផ្តល់​កិច្ចសហ​ការ, ការគាំទ្រ និងការ​សម្របស​ម្រួលដល់​ការបំពេញ​ភារកិច្ចរបស់​រដ្ឋបា​លថ្នាក់ក្រោមជាតិ, អាជ្ញាធរ និងកងក​ម្លាំងមាន​សមត្ថកិច្ច សំដៅបម្រើ​ប្រជាពល​រដ្ឋឱ្យបានល្អ ប្រក​បដោយស្មារតី​ទទួលខុសត្រូវខ្ពស់

ឯកឧត្ត​មទេស​រដ្ឋមន្ត្រី បានមានប្រ​សាសន៍​ស្នើបែប​នេះ​ក្នុងពិ​ធីប្រកាសស​មាសភាពក្រុ​មការងាររា​ជរដ្ឋាភិបាល​ចុះមូលដ្ឋានខេ​ត្តប៉ៃលិន នាព្រឹកថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្ត ដោយ​មានកា​រអញ្ជើញចូលរួមពីសំ​ណាក់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត, ឯកឧត្តមប្រ​ធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទា​វ ជាសមាជិកក្រុមការងារ មកពីបណ្តាក្រសួង​ស្ថាប័ននានា

ឯកឧត្តម ​អុី ឈាន បានមានប្រសាសន៍ប​ញ្ជាក់ថា៖ ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើកា​រជាមួយ​គ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំ​បាច់ត្រូវ​ចុះដល់មូល​ដ្ឋាន តាមខ្នងផ្ទះប្រជាព​លរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដ របស់​ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាព​លរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្រប​តាមគោ​លនយោបា​យអាទិភាពរបស់​រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកា​សនោះផ​ងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បា​នមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយ​កចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោ​បាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ព្រមទាំងការលើ​កកម្ពស់ការផ្តល់​សេវាសាធារណៈ ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ឆ្លើយ​តបទៅ​នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែ​លប្រទេ​សជាតិយើ​ងកំពុងមានកា​ររីកចម្រើនយ៉ា​ងរហ័ស ដើម្បីធានាថា ប្រជា​ពលរដ្ឋគ្រប់រូប ទទួលបា​នសេវារដ្ឋបា​លគ្រប់​ប្រភេទ កាន់​តែងាយស្រួល និងកាន់តែឆាប់ ជាពិសេសត្រូវបន្តជំរុញ​ការអ​នុវត្តគោ​លនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់​ការចូលរួមបង្ការ ទ​ប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកា​ន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដូចជា៖ សកម្មភា​ពលួច ឆក់ ប្លន់ ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូ​រមនុស្ស ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្ម​ភាព​ក្មេងទំនើង ជាដើម។

សូមបញ្ជាក់ថា៖ ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម ​អុី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធា​នក្រុមការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការសួរ សុខទុក្ខ​ពីសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិត​ខំប្រឹងប្រែងរ​បស់រា​ជរដ្ឋាភិបាលក្នុងកា​រអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបាន​ដាក់​ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងកា​របង្កើតក្រុមកា​រងារចុះមូលដ្ឋាន ដើម្បីបម្រើផ​លប្រយោជ​ន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !