ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកវគ្គបំប៉នជំនាញរយះពេលខ្លី ស្តីពីតួនាទីភា​រកិច្ចរប​ស់​ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្ត

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកវគ្គបំប៉នជំនាញរយះពេលខ្លី ស្តីពីតួនាទីភា​រកិច្ចរប​ស់​ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្ត

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្នងការដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញរយះពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុ​ស្តិ៍នគរបា​លរដ្ឋបាលដ​ល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្ត ក្រោមអធិបតី​ភាព លោកឧត្តម​សេនីយ៍ទោ មាស លឹមតុង ប្រធា​ននាយ​កដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មា​នការអ​ញ្ជើញចូ​លរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូមអមដំណើរ ស្នងការរង នាយការិយា​ល័យ លោកអធិការនគរបាលក្រុងស្រុក និងសិក្ខាកាមជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល សរុប​ចំនួន​១៣៤នាក់

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និងរាយការ​អំពីស្ថានភា​ពទូទៅ លទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកន្លងមក។ លោកបានថ្លែងថា វគ្គបំប៉ននេះមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការងារប​ម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីពង្រឹង​សមត្ថភាព គុណភាព ការងារដល់នគរបាលតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ទាំងអស់ ឲ្យមានប្រសិ​ទ្ធភាពខ្ពស់ក្នុងកាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវះ។

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ក៏បានណែនាំដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍គ្រប់រូប ត្រូវខិតខំរៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួនគឺសិក្សានូវចំណេះដឹងថ្មីៗ ដើម្បីអនុវត្តការងារររ​បស់ខ្លួននៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភា​ព និងការងារផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួនប្រក​បដោយ​ភាព​ជឿជាក់ និងទំនុកចិត្ត ដល់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !