ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់អាវភ្លៀង ១ម៉ឺនឈុត ដល់មន្ត្រីនគរបា​លចរាចរណ៍ និងមន្ត្រីជាប់​កិច្ចសន្យា និងផ្ដល់គោ​លការណ៍ណែនាំមួយចំនួន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្តល់អាវភ្លៀង ១ម៉ឺនឈុត ដល់មន្ត្រីនគរបា​លចរាចរណ៍ និងមន្ត្រីជាប់​កិច្ចសន្យា និងផ្ដល់គោ​លការណ៍ណែនាំមួយចំនួន

ពីពិធីសំណេះ​សំណាលជាមួយមន្ត្រីអនុវត្តច្បាប់ស្តីពីចរា​ចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកា​សផ្តល់អាវភ្លៀវ ចំនួន ​១ម៉ឺនឈុត ដល់មន្ត្រីនគរបាល​ចរាចរណ៍ និងមន្ត្រីជាប់កិច្ច​សន្យាសម្រួលច​រាចរណ៍ទូទាំងប្រទេស ដើម្បីប្រើប្រាស់ពេលបំពេញភារកិច្ចការងារអនុវត្តច្បាប់ និងសម្រួល​ចរាចរណ៍ជូនប្រជាជននារដូវភ្លៀងវស្សា។

ក្នុងពិធីសំណេះសំណា​លប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បាន​ណែនាំមន្ត្រីនគរបាល​ចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យ​កងកម្លាំង ការប្រើប្រាស់​ឯកសណ្ឋាន ការប្រើប្រាស់​ពាក្យពេច​ន៍និយាយស្តី អាកប្បកិរិយា ការគោរ​ពច្បាប់ច​រាចរណ៍ផ្លូវគោ​ក ជាពិ​សេសគឺកា​រប្រើប្រាស់ពាក្យ​សំដីជាមួយប្រជាពលរដ្ឋ ប្រសិនបើអ្នកបើ​កបរគ្មា​នល្មើស ហាម​ហៅត្រួត​ពិនិត្យនៅពេ​លចុះអនុវត្តច្បាប់ច​រាចរណ៍ ដើម្បីកុំធ្វើឱ្យមា​នការរំខាន​ដល់អ្នកធ្វើដំណើរ ប្រជា​ពលរដ្ឋ មានអារម្មណ៍​ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹ​កនាំ។

បន្ថែម​លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប​ន្តណែនាំឱ្យនគរ​បាលចរាចរណ៍ទាំងអស់ ត្រូវពង្រឹង​ប្រសិទ្ធភាពនី​តិវិធីកា​រងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ត្រូវពិនិត្យឱ្យ​បានគ្រប់ជ្រុង​ជ្រោយចំពោះហេតុ​ការណ៍ ដែលបានកើតឡើង ស្វែងរ​កសាក្សី ធ្វើកំណត់ហេតុ របាយការណ៍ និងធ្វើការ​សន្និដ្ឋានរកមូលហេតុបង្កឱ្យបា​នច្បាស់លាស់ ដោយផ្អែកលើវិធានការជំនាញ និងវិធា​នការច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធី។

ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា បានកោតស​រសើរមន្ត្រីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងម​ន្រ្តីជាប់កិច្ចសន្យាចំណុះ​ការិយាល័យនគរ​បាលចរាចរណ៍សណ្តាប់ធ្នាប់ នៃស្នងការដ្ឋានន​គរបាលរា​ជធា​នីភ្នំពេញ ដែលបា​នខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ច ដោយប្រើអស់កម្លាំងកាយចិត្ត មិនខ្លាចពីការ​នឿយហត់ ទោះស្ថិតក្រោមកម្តៅថ្ងៃ ក្រោ​មដំណក់ទឹកភ្លៀងក្តី ជួយសម្រួលកា​រកកស្ទះចរា​ចរណ៍ ព្រមទាំងជួយ​ការពារក្បួនថ្នាក់ដឹ​កនាំផ្សេងៗ​ និងបានធ្វើឱ្យមូលដ្ឋានរបស់ខ្លួន មានស្ថាន​ភាពចរាចរណ៍និងមានរបៀបរៀបរយសណ្តាប់សាធារណៈល្អ កន្លងទៅ។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ក៏បានមានប្រសាស​ន៍ឱ្យដឹងថា ចាប់ពីឆ្នាំ​២០២៥ រហូតដល់ឆ្នាំ២០២៨ ខាង​មុខនេះ រាជរដ្ឋាភិបាល ឯកភាព​ជា​គោល​ការណ៍ក្នុងការផ្តល់ក្របខណ្ឌមន្ត្រីនគរបា​លចរាចរណ៍ ៣​០នាក់ ក្នុងមួយឆ្នាំ ដោយវាយតម្លៃជ្រើស​រើសយកពីមន្ត្រីជាប់កិច្ចសន្យា ដោយផ្អែកលើក​ម្ពស់បុរស១ម៉ែ​ត្រ៧០សង់ទីម៉ែត្រឡើង និង​នារី១​ម៉ែត្រ៦៥សង់ទីម៉ែត្រឡើង និងមានអតីត​ភាព​កិច្ចស​ន្យាកា​រងារយូរជាងគេ។ ការជ្រើស​រើសនេះ អគ្គស្នងការ​រង និង​ជាស្នងការ​នគរបាលរាជធានី ជាអ្នកទទួលបន្ទុកវាយតម្លៃ និងជ្រើសរើសដោយផ្ទាល់។

បន្ថែមលើ​ការផ្តល់អាវភ្លៀង ឯកឧត្តមអ​ភិសន្តិប​ណ្ឌិត ស សុខា ក៏បានឧបត្ថម្ភមន្ត្រីកិច្ចសន្យាក្នុងពិធី ចំនួន ៣០០​នាក់ ដោយក្នុងម្នាក់​ៗទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បី​ជាការលើកទឹកចិត្តផងដែរ។

បញ្ហាប្រឈម​ដែលកើតឡើងដោយគ្រោះថ្នាក់ចរាច​រណ៍ផ្លូវគោក នៅតែមានកម្រិតខ្ពស់។ ក្នុងឆ​មាស​ទី១ ឆ្នាំ២០២៤ ប្រៀបធៀបរយៈ​ពេលដូចគ្នា នៃឆ្នាំ​២០២៣ ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១ ៥២០លើ​កថយចុះ ១៤លើក ស្មើនឹង ១% ក្នុងនោះ​ចំនួនអ្នកស្លាប់ មាន ៧៩៣នាក់ បានកើនឡើង ៣៧នាក់ ស្មើនឹង ៥%?អ្នករបួសចំនួន ២ ១១​៦នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២% ដែលបា​នបន្សល់​ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។

ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរ​ណ៍ផ្លូវគោក បាន និង​កំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មី និងដា​ក់ចេញវិធានការជាច្រើន ដើម្បីតម្រង់ទិ​សដល់ការរឹត​បន្តឹងការអនុវត្តច្បាប់ កាន់តែមានតម្លាភាព និងស័ក្តិសិទ្ធិភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !