ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃ នឹងកំណត់កម្រិតកម្ពស់ថ្មី សម្រាប់​បេក្ខជន​ប្រឡងចូ​លក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃ នឹងកំណត់កម្រិតកម្ពស់ថ្មី សម្រាប់​បេក្ខជន​ប្រឡងចូ​លក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ

(ខេត្តព្រៃវែង)៖ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មីនូវ​កម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំ​ណង​ប្រឡងយកក្របខ័ណ្ឌមន្ត្រីនគ​របាលជាតិ ចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាម​ការថ្លែងឱ្យ​ដឹងពីឯ​កឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធី​បិទវគ្គបណ្ដុះ​បណ្ដាលជំនាញរដ្ឋបា​លលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើ​កវគ្គជំនាន់ទី២ របស់ក្រុមការ​ងារយុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២​៤។

ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង ជិត ៤០០នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា សម្រាប់បេក្ខជនប្រឡងជ្រើស​រើសនគរបាលជាតិ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ ឡើងទៅ ចំណែកបេក្ខជន ជាស្ត្រីត្រូវ​មានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទន្ទឹមនឹងការកម្រិតកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទ ក្រសួងម​ហាផ្ទៃ ក៏បានរៀបចំរួចជាស្រេចហើយដែរនូវលិខិតបទដ្ឋាន និងយន្តការគណៈកម្មការ ដើម្បីត្រៀម​អនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាល តាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅ ក្នុងនោះក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ និងមានស​មត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋាន មានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។

ភ្ជាប់នឹងជ័យលា​ភីទាំង ៣៧៨អង្គ/នាក់ ដែលទទួលការបណ្ដុះបណ្ដាលជំនាញរដ្ឋបាល និងផលិត​វីដេអូតាមទូរសព្ទ និងកុំព្យូទ័រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្ត​ដល់អ្នកដែលមា​នលក្ខណៈ​សម្បត្តិគ្រប់លក្ខខណ្ឌ ត្រៀម​ចូលរួមប្រឡងយកក្របខណ្ឌន​គរបាលជាតិ នាពេលខាង​មុខ ដោ​យឯកឧត្តម មានក្ដីសង្ឃឹមថា​ សិក្ខាកាមជ័យលាភី ដែលប្រឡង​ជា​ប់ ពិតជាចៀសមិនផុត​ឡើយពីកា​រប្រើជំ​នាញដែលបានរៀនជាមួយក្រុមការងារយុវជនខេត្តព្រៃវែង ដើម្បីស​ម្រួលការងារប្រចាំថ្ងៃ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋាន​ខេត្ត​ព្រៃវែង បានកោតសរសើរក្រុមការងា​រយុវជនខេត្ត និងភាគីពាក់ព័ន្ធ ដែលសហការរៀបចំវគ្គ​បណ្ដុះប​ណ្ដាល ដើម្បីផ្ដល់ឱកាសឱ្យសិក្ខាកាមបានសិក្សា​ដោយឥតគិតថ្លៃ និងបញ្ចប់ដោយជោគ​ជ័យដល់​ទៅ ៣៧៨អង្គនាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តឱ្យក្រុមការងា​រយុវជនខេត្តព្រៃវែង បន្តរៀបចំវគ្គបណ្ដុះបណ្ដាលនេះ​ឱ្យបានទៀងទាត់ និងប្រកបដោយគុណភាព ដើម្បីរួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធា​នមនុស្ស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !