ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជួបសំ​ណេះសំណាលជាមួយ បុគ្គលិកអប់រំ​នៃមន្ទីរអប់រំ​យុវជននិង​កីឡាខេត្តបន្ទាយមានជ័យ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជួបសំ​ណេះសំណាលជាមួយ បុគ្គលិកអប់រំ​នៃមន្ទីរអប់រំ​យុវជននិង​កីឡាខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ) ៖មន្ទីរអប់​រំយុវជនកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំពិធី​សំណេះសំណា​ល ជាមួយ បុគ្គលិក​អប់រំនៃ​មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមអធិបតី​ ឯកឧត្តម បណ្ឌិតសភា​ចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ គណ:ប្រតិភូក្រសួង លោក ឈួ ប៊ុន រឿង ប្រធានមន្ទីរអ​ប់រំយុវជន និងកីឡាខេត្ត និងមាន​កា​រចូលរួមពី​លោកគ្រូ អ្នកគ្រូ ប្រមាណ ៣០០នាក់ នៅ​សាលប្រជុំ​(ធំ)មន្ទីរអប់​រំយុវជនកី​ឡាខេត្ត​នារសៀលថ្ងៃទី១៦ ខែកក្ក​ដា ឆ្នាំ២០២៤។

លោក ឈួ ប៊ុនរឿង បានមានប្រសាសន៍ថា តាមរបាយការណ៍សង្ខេប អំពីសមិទ្ធិផលស​ម្រេចបានក្នុងវិស័យ​អប់រំក្នុងបច្ចុប្បន្នមាន៖

.គ្រឹះស្ថានសិ​ក្សាសាធារណៈទូទៅក្នុងខេត្តមានចំនួន ៨២១កន្លែង ២.គ្រឹះស្ថានសិ​ក្សាឯកជនចំ​ណេះទូទៅ មានចំនួន ១៥៨កន្លែង ៣.មានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមានចំនួន២កន្លែង ៤.គ្រឹះស្ថាន​ឧត្តមសិក្សាទូទាំងខេត្តមានចំនួន៤កន្លែង និង វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ។

លោកបានបញ្ជាក់បន្តទៀតថា គិតមកត្រឹមខែកក្កដា ឆ្នាំ ២០២៤នេះស​ម្តេចតេជោ​ ហ៊ុន សែន បានផ្តល់អាគារសិក្សាចំនួន ២០២ខ្នង ស្មើរនិង ១៦៤០បន្ទប់ ក្នុងនោះមានម៉ាសុីនកាត់ដេចំនួន ៣៧០​គ្រឿង​ម៉ាសុីនថតចំលងមានចំនួន ១១គ្រឿង ម៉ាសុីនព្រីនធ័រ ចំនួន២០គ្រឿង។ក្នុងនោះ ឯកឧត្តម​នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន អ្នកតំ​ណាងរាស្ត្រខេត្តបន្ទាយ​មានជ័យ បានផ្ត​ល់អាគា​រសិក្សា បណ្ណាល័យ ទីចាត់ការ ​និងផ្ទះគ្រូសរុបចំនួន ៨៤ខ្នង ស្មើរនិង​៤១៥​បន្ទប់ផងដែរ។

ថ្លែងក្នុង​ឱកាសនោះ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧប​នាយករដ្ឋមន្ត្រី បានលើ​កឡើងពីកំ​ណែទម្រ​ង់វិស័យ​អប់រំ ៥ចំណុច គឺការអនុវត្តគោលនយោបាយគ្រូបង្រៀន ដែលក្នុងនោះ រួមមាន ការកែលម្អ​ប្រាក់ខែគ្រូ ការគាំទ្រ និងទាក់ទាញអ្នកមានសមត្ថភាពចូល​ធ្វើគ្រូបង្រៀន លើកកម្ពស់តួនាទី និង​កិត្តិយ​សគ្រូបង្រៀន និងបន្តពង្រឹងគុណវុឌ្ឍិគ្រូ ដោយគូស​បញ្ជាក់ថា គ្រូបង្រៀនមានសមត្ថភាព ទើបអាចបង្រៀ​នកូនសិស្សឱ្យចេះ និងពូកែ។ ក្រសួង​ក៏បាន និងកំពុងបន្តកែលម្អកម្មវិធីសិក្សា ហើយ​ខេត្តដែលមានចំនួនសា​លាគំរូច្រើនជាងគេ​ នឹងត្រូវទទួលស្គាល់ជាខេត្តគំរូ ប្រធានមន្ទីរគំរូ ពង្រឹង​ការបណ្តុះបណ្ដាលនាយក ដោយលើកទឹកចិត្តអ្នកដែលមានស្នាដៃ ហើយក្រសួង​នឹងជ្រើស​រើសសាលារៀន ១៣០ទៀតឱ្យទៅជាសាលាគំរូដើម្បីជួយគាំទ្រ និងពង្រឹង​បន្ថែមជាបន្តបន្ទាប់។

ជាមួយគ្នានោះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញដល់លោកគ្រូ អ្នកគ្រូទាំងយកចិត្តទុក ក្នុងការបង្រៀនឲ្យសិស្សមានការប្រកួតប្រជែង ដើម្បីស​ម្រេច​ឲ្យបានចំគោលដៅ​នៃ​ការ​ផ្សារភ្ជាប់ទៅកាន់​ការអប់រំ​ថ្នាក់​ឧត្តមសិក្សា និងការកសា​ងវិជ្ជាជីវៈផ្ទាល់ខ្លួន។ឯកឧត្តម​បណ្ឌិតសភាចារ្យ​បញ្ជាក់ថា៖ការ​ផ្តផ្តួចផ្តើមឲ្យមាន​ការ​ប្រកួតប្រជែង​ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនេះទាក់ទង​នឹង​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ដោយ​មាន​ការ​បញ្ចូល​បន្ថែម​ជាមួយ​សិល្បៈមនុស្សសាស្រ្ត នៅ​ថ្ងៃ​អនាគតផងដែរ ។នៅថ្ងៃដដែលនេះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អមដំណើរដោយគណ:ប្រតិភូ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុន រឿង ប្រធានមន្ទីរ​អប់រំយុវជន និងកីឡាខេត្ត បានបន្ត​ដំណើរ​ទស្សនកិច្ចនៅវិទ្យាល័យ ជប់វារី ក្នុងស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !