ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្ត ដើម្បីដាក់ចេញគោលការណ៍ថ្មីៗសំដៅធ្វើឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្ត ដើម្បីដាក់ចេញគោលការណ៍ថ្មីៗសំដៅធ្វើឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណបញ្ជាការឯកភាពខេត្តបានមានប្រសាន៍ថា កិច្ចការសំខាន់ដែលគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុកត្រូវយកចិត្តទុកដាក់គឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែមានការកើនឡើង ហើយបញ្ហាល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងក្មេងទំនើង គឺឃើញថាគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បានខិតខំធ្វើការបង្ក្រាបទទួលបានលទ្ធផលល្អ ប៉ុន្តែក៏ត្រូវតែយកចិត្តទុកដាក់បន្តតាមដាន និងចាត់វិធានការបង្ក្រាប ឱ្យកាន់តែបានល្អប្រសើរថែមទៀតផងដែរមិនត្រូវធ្វើប្រហែលជាដាច់ខាត។

ជាងនេះទៅទៀតឯកឧត្តមក៏បានធ្វើការណែនាំ ដល់គណៈបញ្ជាការរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាបសាធារណៈតាមដងផ្លូវ ឱ្យបានល្អប្រសើរជាប្រចាំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនៅវិធានការច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់នៅតាមដងផ្លូវ ដោយដាក់កម្លាំងធ្វើការត្រួតពិនិត្យចរាចរណ៍នៅតាមគោលដៅសំខាន់ៗរៀងៗខ្លួន មន្ទីរអង្គភាពអង្គភាពពាក់ព័ន្ធ ត្រូវបន្តការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើឱ្យជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលឱ្យមានការថយចុះ។

ទន្ទឹមនោះឯកឧត្តម ក៏បានធ្វើការរំលឹកទៅដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួលយកនូវរាល់បណ្ដឹងផ្សេងៗ របស់ប្រជាពលរដ្ឋ ទោះករណីក្រៅ ឬលើសដែនសមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្រប់សម្រួលពួកគាត់ ផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ជាងនេះ ទៅទៀតត្រូវពិនិត្យ និងពង្រឹងតួនាទីរបស់ខ្លួន ត្រូវខិតខំអនុវត្តតាមតួនាទី និងភារវកិច្ចរបស់ខ្លួនដែលក្រសួងមហាផ្ទៃបានកំណត់ឱ្យបានល្អ និងទទួលខុសត្រូវខ្ពស់ ទាំងកងកម្លាំង និរដ្ឋបាលក្រុង-ស្រុក ត្រូវតែសហការគ្នាស្អិតរមួត ធ្វើយ៉ាងណាខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឱ្យល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !