ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

បុណ្យ​ឆ្លង​ ព្រះមហាកុដិឆពណ្វរង្សី​ វវត្តធម្មសាមគ្គីពង្រ​ ភូមិពង្រ​ ក្រុងសិរីសោភ័ណ

បុណ្យ​ឆ្លង​ ព្រះមហាកុដិឆពណ្វរង្សី​ វវត្តធម្មសាមគ្គីពង្រ​ ភូមិពង្រ​ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) សមិទ្ធផលនានា  ជាច្រើនពិសេសព្រះមហាកុដិ​ ឆពណ្វរង្សីស្ថិតនៅក្នុងវត្ត​ ធម្មសាមគ្គីពង្រ​ ននៃក្រុងសិរីសោភ័ណដែលមានរាងធំស្កឹមស្កៃចំណាយថវិកាអស់ចំនួន​ ២៥​ ៨១៩២​ សហរដ្ឋអាមេរិក​ ត្រូវបានធ្វើពិធីបុណ្យសម្ពោធឆ្លង​ កាលពីព្រឹកថ្ងៃទី១​៥​ ខែកក្កដា ឆ្នាំ២០២៤​ ក្រោមអធិបតីភាព​ លោក​ លី​ សុវណ្ណារិទ្ធ អភិបាលរងខេត្ត​ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ព្រះតេជគុណ​ ទុនសុមនា​ ជាជំនួយការវត្តហើយក៏ជាអ្នកដឹកនាំកសាងនូវសមិទ្ធផលនានាជាច្រើនសម្រាប់​វត្តពង្រនេះបានមានសង្ឈដីកាថា រាល់ សមិទ្ធផល​ទាំងអស់​ ដែលបានកកើតឡើងពិសេសព្រះមហាកុដិឆព្វណ្ណរង្សីដែលត្រូវដាក់សម្ពោធឆ្លងនៅថ្ងៃនេះគឺបានមកពី​ សទ្ធា​ជ្រះថ្លា​  រួមមានប្រជាពុទ្ធបរិស័ទនៃក្រុងភ្នំពេញពុទ្ធបរិស័ទនៃក្រុងប៉ោយប៉ែតពុទ្ធបរិស័ទខេត្តសៀមរាប​ ពុទ្ធបរិស័ទក្រុងព្រះសីហនុ​ ពុទ្ធបរិស័ទក្រុងសិរីសោភ័ណ​ ពុទ្ធបរិស័ទ​ស្រុកមង្គលបូរី​ និងពុទ្ធបរិស័ទស្រុកភ្នំស្រុក​ បានចូលរួមសាមគ្គីគ្នាកសាងសមិទ្ធផលនានាជាច្រើនសម្រាប់ព្រះសង្ឃប្រើប្រាស់និងបានរៀនសូត្រ។

លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្តបានមានប្រសាសន៍កោតសរសើរនិងអរគុណចំពោះសប្បុរសជនប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលមានសន្ដានចិត្ដជ្រះថ្លារួមគ្នាកសាង​ សំណង់អគារធំៗ​ ក្នុងវត្តនេះ​ បើគិតជាថវិកាអស់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។

លោក​ លី​ សុវណ្ណារិទ្ធ​ បានបន្តថា​ សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំនៀមទម្លាប់​ ការប្រតិបត្តិសាសនានៅក្នុងសង្គមនីមួយៗ​ តែងតែមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែរ​ ដែលជាអត្តសញ្ញាណ​ និងគុណតម្លៃ​ រួមគ្នាដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យនិងមានល្បឿនស្មេីរគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។ ក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ថាការរីកចម្រើន​ ខាងសម្ភារៈនិងស្មារតីត្រូវតែមានល្បឿនសមត្ថភាពអាចស្វែងរកភាពមានបានខាងសម្ភារៈទៅស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌និងគុណធម៌។ ដូច្នេះវាពិតជាមានភាពចាំបាច់និងបន្ទាន់ដែលផ្តល់ការពន្យល់សង្គមមនុស្សឲ្យមើលឃើញពី គុណធម៌និងផលប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យការគោរពច្បាប់ការលើកកម្ពស់​ យុត្តិធម៌​ សមធម៌សីលធម៌​ គុណធម៌​ និងការសន្សំបុណ្យកុសលដើម្បីបានជាបុណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌សុខដុមរមនា​ សន្តិភា​ព​ និងការអភិវឌ្ឍប្រកបដោយចិរភាពនិងក៏ជាបុណ្យកុសល សម្រាប់ជីវិតបរលោកបានទៅកាន់សុគតិភពផង​ និងបរមសុខផង​ តាមពុទ្ធោវាទ។ ចុងបញ្ចប់នៃកម្មវិធីគណៈធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយសប្រគេនដល់​ ព្រះតេជគុណ​ អស់លោកលោកស្រីប្រគល់ប័ណ្ណសរសើរ​ ប័ណ្ណថ្លែងអំណរគុណ​ ចែកជូនសម្ភារៈដល់សិស្សានុសិស្សនិងផ្តល់អំណោយដល់ប្រជាពល រដ្ឋចូលរួមម្នាក់ៗ​ ទទួលបាននូវសារុងមួយ​ ហើយរដ្ឋបាលខេត្តបានប្រគេនថវិកាក្នុងកម្មវិធីចំនួន​ ២លានរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !