ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត
0

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិង គាំទ្រគ ម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិង គាំទ្រគ ម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន

(ខេត្តត្បូងឃ្មុំ)ពីសាលាខេត្តត្បូងឃ្មុំ នា​រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម​អភិសន្តិប​ណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោង​វិនិយោគ​ជាមួយវិស័យ​ឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុ​ខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើល​ទីតាំងដីសមរម្យរប​ស់ខេត្ត យកធ្វើជាធ្នាក់បោះទុន​ជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។

ក្នុងពិធីប្រកាសចូលកា​ន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈ​អភិបាល​ខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌ​លបន្សា​បគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នក​វិនិយោគរំពឹង​ខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួ​យ​គ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តប​ន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។

បើតាមឯកឧត្តម​អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិ​សម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោច​ស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការ​នេះមានភាគរយខ្ពស់​បំផុតក្នុងការប្រែក្លាយ​ជនរ​ងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះ​បណ្ដាលជំ​នាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើស​មាហរណ៍ចូល​ទៅក្នុង​សហគមន៍វិញ

ភ្ជាប់នឹងអនុសាសន៍ដូច​បានបញ្ជាក់មកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំ​ពីនិន្នាការនៃកា​រជួញដូរគ្រឿងញៀនរបស់ពួកឧក្រិដ្ឋជន ដែលកន្លងទៅសមត្ថកិច្ចប​ង្ក្រាបបានត្រឹម​កម្រិតរាប់សិបគីឡូ ឬយ៉ាងហោចណាស់ត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤ នេះ មានដ​ល់ទៅ​ជាង ៥ពាន់គីឡូរួចជាស្រេច ខណៈមានជនរងគ្រោះ​ដែលភាគច្រើន​ជាយុវជនតិចតួច​នៅ​ឡើយ​ដែលបានស្ម័គ្រចិត្ត និងទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ ដើម្បីទទួលសេវាព្យាបាល ប​ន្សាប និងស្ដារនីតិសម្បទា។

ក្រៅពីប្រធានបទគ្រឿងញៀន និងមណ្ឌលបន្សាប ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាន​មានប្រសាសន៍ណែនាំទៅកាន់ឯកឧត្តមអភិបាលខេត្តថ្មី យកចិត្តទុកដាក់ពង្រឹង​សន្តិសុខតា​មខ្សែបន្ទាប់ព្រំដែន ជាពិសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាននូវការនាំ​ចូលទំនិញគ្មាន​គុណភាព ដើម្បីការពារសុខុមាលភាពប្រជាជន ទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់​នៃអំពើជួញដូរមនុស្ស ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់ និងក្រុមក្មេងទំនើង។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក៏បានទទូចឱ្យឯកឧត្តមអភិបាលខេត្តថ្មី ខិតខំប្រើប្រាស់ឱ្យបាន​គ្រប់វិធីសា​ស្ត្រ ដើម្បីកៀរគរគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ដែលរាជរដ្ឋាភិបាល ប្រគល់​សិទ្ធិសម្រេច និងខិតខំរៀបចំកែច្នៃ បង្កើតកញ្ចប់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញ​ទេចរក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ត្រូវធ្វើជាគម្រូក្នុងការបណ្ដុះ និងសាបព្រោះ​វប្បធម៌​ស្អាតស្អំ តម្លាភាព និងគុណភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ចាប់ពីថ្នាក់ខេត្ត រហូតដល់​ថ្នាក់ឃុំ សង្កាត់ ដូចជាការស្ថាបនាផ្លូវជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !